ចរាចរណ៍
បុរសម្នាក់ បើករថយន្តដឹកបន្លែសុខៗ ស្រាប់តែគាំងបេះដូងស្លាប់ នៅកណ្ដាលផ្លូវ
បុរសម្នាក់ ដឹកបន្លែយកឲ្យប្រពន្ធលក់នៅផ្សារអូឌឹម ស្រាប់តែមកដល់ចំណុចស្តុបទឹកល្អក់ ផ្លូវកម្ពុជាក្រោម បានគាំងបេះដូងស្លាប់ភ្លាមៗ ចំណែករថយន្តឈប់នៅកណ្ដាលផ្លូវតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០ នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចស្តុបទឹកល្អក់ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះវ័យប្រមាណជា ៤០ ឆ្នាំ មានជំងឺមហារីកបេះដូង មុខរបរដឹកអីវ៉ាន់ បន្លែ ផ្លែឈើ ឲ្យប្រពន្ធលក់ដូរនៅផ្សារអូឌឹម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបើករថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6180 បើកបរតាមបណ្ដោយមហាវិថី កម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត។
ប្រភពព័ត៌មានដដែលបន្តថា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនរងគ្រោះបានឈប់នៅកណ្ដាលផ្លូវ។ ពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាទៅមើល រួចក៏ឃើញជនរងគ្រោះកំពុងគាំងបេះដូង ស្លេកមុខ ស្លេកមាត់ រហូតដាច់ខ្យល់ស្លាប់មួយរំពេចតែម្ដង ដោយគ្មាននរណាម្នាក់ជួយគាត់បាននោះទេ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្ដីរបស់គាត់មានជំងឺមហារីកបេះដូង សព្វថ្ងៃប្រកបរបរលក់បន្លែផ្លែឈើនៅផ្សារអូឌឹម។ រៀងរាល់វេលាម៉ោង ២ ឬ ៣ យប់ ទៀបភ្លឺ ប្ដីរបស់គាត់តែងបើករថយន្តទៅផ្សារដើមគរ លើកបន្លែ និងអំពិលទុំ ដើម្បីយកឲ្យគាត់ជាប្រពន្ធលក់ដូរនៅផ្សារអូឌឹមជារៀងរាល់យប់។
ប្រពន្ធជនរងគ្រោះបញ្ជាក់ទៀតថា នៅយប់កើតហេតុនេះ ប្ដីរបស់គាត់បានចេញពីផ្ទះដោយបើករថយន្តមកដឹកបន្លែដូចសព្វដង។ មិនយូរប៉ុន្មានផង មានគេទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទមកថា ប្ដីរបស់គាត់បានគាំងបេះដូងស្លាប់នៅតាមផ្លូវតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើលិខិតដើម្បីប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


