ចរាចរណ៍
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
បុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ ត្រូវរថយន្ដម៉ាកព្រុសបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះឆ្លងផ្លូវ ចំណែកអ្នកបើករថយន្ដចុះគេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយូតា ព្រុស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2BK-0854 ធើ្វដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្តុបទួលពង្ររថយន្តមិនបានបន្ថយល្បឿន ជ្រុលទៅម៉ូតូអគ្គិសនីមួយគ្រឿងពណ៌ខ្មៅ ជិះដោយបុរសម្នាក់ជាអ្នកដឹកម្ហូបអាហារពេញទំហឹង ពេលកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងផ្លូវ។ ភ្លាមៗប្រជាពលរដ្ឋនៅក្បែងនោះស្មានតែជនរងគ្រោះនៅមានជីវិតបានទាក់ទងទៅ កងពលតូចលេខ៧០ (ង៧០) ដើម្បីអោយមកជួយសង្គ្រោះតែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ចំណែកអ្នកបើកបររថយន្តបានបើកចេញពីកន្លែងកើតហេតុប្រមាណជាង៥០ម៉ែត្របានចុះពីរថយន្តរួចគេចខ្លួនបាត់ស្រមោល បន្សល់រថយន្ដទុកចោល។

បើតាមការបញ្ជាក់ពីក្រុមការងារជាអ្នកដឹកម្ហូបអាហារជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស សំណាង អាយុ៣០ឆ្នាំជាង មុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ មុនពេលកើតហេតុជនរងគ្រោះទើបតែដឹកម្ហូបឲ្យភ្ញៀវនៅម្ដុំចំការដូងរួចក៏ចប់ម៉ោងបានជិះត្រលប់ទៅផ្ទះវិញ ពេលមកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ សពជនរងគ្រោះសមត្ថកិច្ចធើ្វកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


