ចរាចរណ៍
តាក់ស៊ី ១ គ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ឆេះមនុស្ស ២ នាក់ ស្លាប់ក្នុងរថយន្ត អ្នកបើកបររបួសធ្ងន់
រថយន្តតាក់ស៊ី ១ គ្រឿង សង្ស័យអ្នកបើកបរងងុយដេក បានរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ បណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ និងមានមនុស្សប្រុស-ស្រី ២ នាក់ ឆេះស្លាប់ក្នុងរថយន្ត ។ ចំណែកឯអ្នកបើកបររងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ១២ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ស្ថិតនៅលើផ្លូវជាតិលេខ ២១A ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1735 និងមានមនុស្សប្រុស-ស្រី ២ នាក់ទៀតរួមដំណើរជាមួយ បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តសង្ស័យរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ អ្នកដំណើរឆ្លងកាត់បានព្យាយាមយកទឹកជះ និងយកមែកឈើមកវាយពន្លត់ភ្លើង តែមិនរលត់ ឆេះខូចខាតរថយន្តទាំងស្រុង និងមានមនុស្សប្រុស-ស្រី ២ នាក់ ឆេះស្លាប់ក្នុងរថយន្ត ចំណែកអ្នកបើកបររងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការក្រុងតាខ្មៅ បានចុះទៅដល់ធ្វើការវាស់វែង និងរកអត្តសញ្ញាណជនរងគ្រោះ ស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


