ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុកម៉ូតូជនរងគ្រោះ កំពុងដឹកប្រពន្ធកូនជិះដើរលេងពេលល្ងាចបណ្ដាលឱ្យជនរងគ្រោះ៣នាក់ស្លាប់ឪពុកកូន ចំណែកម្ដាយរងរបួសធ្ងន់ដាច់ជើងម្ខាង អ្នកបេីកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងពេលល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវមហាវិថី៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីនអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បេីកបររថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 ធើ្វដំណើរក្នុងល្បឿនលឿនពីទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1II-2330 គ្រឿងជិះបញ្ច្រាសទិសគ្នាដែលកំពុងដឹកកូនជិះដើរលេងពេលល្ងាច បណ្ដាលឱ្យជនរងគ្រោះជិះម៉ូតូមួយគ្រួសារប៉ើងជាច្រើនម៉ែត្រ។ ចំណែករថយន្តក្រឡាប់ជាច្រើនត្រឡប់ ភ្លាមៗអ្នកធើ្វដំណើរឆ្លងកាត់បានទាក់ទងហៅរថយន្តសង្រ្គោះបន្ទាន់មកជួយជនរងគ្រោះ តែជាអកុសលឪពុកបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កូនប្រុសស្រី២នាក់ទៀតបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ នឹងម្ដាយរងរបួសធ្ងន់ដាច់ជើងម្ខាងកំពុងសង្រ្គោះបន្ទាន់។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយករថយន្តនិងម៉ូតូរួមជាមួយអ្នកបើកបររថយន្តបង្កទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


