ចរាចរណ៍
ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា
ត្រឹមតែរយៈពេល ៥ ថ្ងៃ ប៉ុណ្ណោះ នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ មូលដ្ឋានខណ្ឌមានជ័យ ជាប់ព្រំប្រទល់ខណ្ឌដង្កោ បានឆក់យកអាយុជីវិតមនុស្សក្មេងចាស់ចំនួន ៤ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៧ និង ៣៥ នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ ត្រង់ចំណុចលើផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើករថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយជ្រុលបុកម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 ជិះដោយប្ដីប្រពន្ធ និងកូនតូច ២ នាក់ បណ្ដាលឲ្យបុរសជាប្តី និងកូនតូច ២ នាក់ទៀតស្លាប់ ចំណែកនារីជាប្រពន្ធរងរបួសធ្ងន់ធ្ងរ។

ករណីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានបញ្ជាក់ថា បណ្ដាលមកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើករថយន្តជាលទ្ធផលមានកម្រិតអាល់កុល 0,46Mg/l។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ដែរ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១ លើកដែរ បង្កឡើងដោយរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ ២៧ ផ្លូវលេខ ១០ (បុរី ប៉េងហួត ៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកបុកម៉ូតូ ម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ (Ruthko) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរតារាចម្រៀង Rap មានទីលំនៅផ្ទះលេខ ៤៩_៥១ ផ្លូវលេខ ១៦៨ ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះករណីនេះ អ្នកបើកបរគ្មានជាតិស្រវឹងនោះទេ។

បើគិតមកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ នេះ រយៈពេល ៥ ថ្ងៃ មានមនុស្សស្លាប់ចំនួន ៤ នាក់ ហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវ ៦០ ម៉ែត្រ ដោយ ២ ករណីផ្សេងគ្នា៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


