ចរាចរណ៍
រថយន្តកូរ៉េ បើកលឿនដល់ស្តុបជ្រុលបុកកង់បីក្រឡាប់ រួចបន្តបុករថយន្តព្រូស
រថយន្តកូរ៉េ ១ គ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ស្តុប ជ្រុលបុកម៉ូតូកង់បីឥណ្ឌាដែលកំពុងឈប់ស្តុបពីក្រោយ បណ្តាលឲ្យក្រឡាប់ មិនទាន់អស់ល្បឿន ក៏បន្តបុករថយន្តតូយ៉ូតាព្រូស កំពុងបើកឆ្លងស្តុប រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទី តាមបណ្ដោយផ្លូវ ៥៩៨ កែងស្តុបការាស់សាំងតេលា ស្ថិតក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបាននិយាយថា គេបានឃើញម៉ូតូកង់បីឥណ្ឌា ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1P-1918 កំពុងឈប់រង់ចាំស្តុប ហើយភ្លើងសញ្ញាពណ៌បៃតង រថយន្តយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BZ-9937 បានបើកឆ្លងស្តុប ខណៈនោះក៏ស្រាប់តែឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8187 ដឹកសុទ្ធតែកង្កែប ដែលបើកបរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីលិចទៅកើត លឿនមិនមើលស្តុបក្រហម ក៏ជ្រុលបុកម៉ូតូកង់បីឥណ្ឌាកំពុងឈប់ស្តុប បណ្តាលឲ្យក្រឡាប់ខ្ទាតទៅផ្លូវម្ខាង ហើយរថយន្តបង្កជ្រុលទៅបុករថយន្តព្រូស កំពុងបើកឆ្លងស្តុបរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ រថយន្តបង្កមិនព្រមឈប់ទេ ទើបរថយន្តរងគ្រោះម៉ាកព្រូសបើកដេញស្ទាក់ឃាត់រថយន្តបង្កបានភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ បានទាក់ទងទៅសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីធ្វើការវាស់វែង និងយករថយន្តចំនួន ២ គ្រឿង ព្រមទាំងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុក រង់ចាំការដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


