ចរាចរណ៍
កង់បីឥណ្ឌា ១ គ្រឿង បើកបញ្ច្រាសចរាចរណ៍ ត្រូវរថយន្តស្ទូចបុកពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រ
ម៉ូតូកង់បីឡាំប៉ាតាឥណ្ឌា ១ គ្រឿង បើកបញ្ច្រាសចរាចរណ៍ ត្រូវរថយន្តស្ទូចបុកពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯអ្នកបើកបរ និងអ្នករួមដំណើរ រងរបួសស្រាល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8978 បើកតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញម៉ូតូកង់បីឡាំប៉ាតាឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LC-5868 បើកតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ដោយបើកបញ្ច្រាសចរាចរណ៍។ ក្នុងនោះ ដោយរថយន្តបើកលឿន ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកម៉ូតូកង់បីឡាំប៉ាតាឥណ្ឌាខាងលើពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អជនរងគ្រោះ ២ នាក់ ប្តី-ប្រពន្ធ រងរបួសស្រាល។ ចំណែករថយន្តស្ទូចវិញ បានរ៉េចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវ រងការខូចខាតតិចតួច។ ដោយឡែក ពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្ត ភ័យ ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុដោយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍មកដល់ ហើយភាគីតំណាងខាងរថយន្តស្ទូចបានមកដោះស្រាយ សុំសម្របសម្រួល លើកឡើងពីកំហុសរបស់ម៉ូតូកង់បីនោះគឺខាងរថយន្តជួយចេញថ្លៃខូចខាតមួយចំនួនជាមនោសញ្ចេតនាបញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗ៕
អត្ថបទ ៖ សំណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?