ចរាចរណ៍
ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់
រថយន្ត ១ គ្រឿង បើកបុកម៉ូតូពីក្រោយ រួញម៉ូតូចូលគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូជាស្ត្រីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកធ្វើដំណើរបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកឡិចស៊ីស 570 KURO ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BP-8933 បានបើកបរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងល្បឿនមធ្យម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចច្រកចូលបុរីប៉េងហួត បានជ្រុលទៅបុកស្ត្រីម្នាក់ពីក្រោយពេញទំហឹង ដែលកំពុងជិះម៉ូតូម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-7283 ធ្វើដំណើរទិសដៅស្របគ្នា ស៊ីញ៉ូបម្រុងបត់ឆ្វេង បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរង់របួសធ្ងន់ធ្ងរ ចំណែកម៉ូតូរួញចូលគ្នាតែម្ដង។ ភ្លាមៗ ម្ចាស់រថយន្តមិនបានរត់គេចខ្លួននោះឡើយ បាននាំស្ត្រីខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២២ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ