ចរាចរណ៍
ស្រវឹងស្រារេចង្កូតទៅបុករថយន្តដឹកសំណាញ់ដែក សំណាងរងរបួសស្រាល
ស្វាយរៀង ៖ បុរសម្នាក់រងរបួសស្រាល ខណៈដែលស្រវឹងស្រាឡើងជោកជាំបើកបររេចង្កូតទៅបុករថយន្តhiyandai ដឹកសំណាញ់ដែកបណ្តាលអោយខូចខាតរថយន្តយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០៥នាទីព្រលប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកCAMRY ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Q.3427 បើកបរដោយបុរសម្នាក់ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំចក ស្រុករំដួលខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកចំ ចំហៀងរថយន្តម៉ាកHIYANDAI ពណ៌សរ ស្លាកលេខ ស្វាយរៀង3D.2365 ដឹកសំណាញ់ដែកដែលធ្វើដំណើរពីត្បូងទៅខាងជើងបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តCAMRYឆ្លាមខូចខាតធ្ងន់ រីឯម្ចាស់គ្រាន់តែរងរបួសស្រាលចំណែក រថយន្តដឹកទំនិញHIYANDAI ខូចខាត និងខូចអីវ៉ាន់តិចតួច។

ចំពោះមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។ មូលហេតុ អ្នកបើកបររថយន្តCAMRYឆ្លាមរេចង្កូតចូលមកបុករថយន្តដឹកទំនិញក្នុងស្ថានភាពស្រវឹង៕
ដោយ ៖ អ៊ុងភក្ដី





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


