Connect with us

ចរាចរណ៍

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ស្លាប់-របួសធ្ងន់ ០២ នាក់ នៅលើផ្លូវ ៥៩៨

បានផុស

នៅ

ម៉ូតូ​ហុងដា Click ០១ គ្រឿង សង្ស័យ​បើក​លឿន ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ​ហុងដា ប៊ីត ០១ គ្រឿង​ទៀត រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ដួល​បាក់.ក ស្លាប់ និង នារី​ម្នាក់​ទៀត រង​របួស​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០១ និង ៣៩ នាទី​រសៀល ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥៩៨ សង្កាត់​ទួល​សង្កែ​ទី ០២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា Click ពណ៌ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1V-2895 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទាក់​ដៃចង្កូត​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា ប៊ីត ពណ៌ស ពាក់​ស្លាក​លេខ កណ្ដាល 1AK- 9320 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​ដែល​ជិះ​ម៉ូតូ Click បាក់.ក ស្លាប់​ភ្លាមៗ តែម្ដង។ ចំណែក​នារី​ដែល​ជិះ​ម៉ូតូ​ហុងដា​ប៊ីត រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​មក​វាស់វែង​យក​ម៉ូតូ​ទាំង ០២ គ្រឿង ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ។ ចំពោះ​សព​យុវជន​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម