Connect with us

ចរាចរណ៍

បុរសម្នាក់ សង្ស័យបើករថយន្តលឿន រេចង្កូតបុកដើមឈើ រងរបួសធ្ងន់

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត ១ គ្រឿង ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្ស័យ​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​បុក​ផ្ទប់​នឹង​ដើមឈើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ១០ នាទី ទៀបភ្លឺ ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២៧១ មុខ​មន្ទីរពេទ្យ​រុស្ស៊ី សង្កាត់​បឹងទំពុន​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត ១ គ្រឿង ម៉ាក Lexus LS300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ​ព្រះសីហនុ 2A-6260 ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាង​លើ​បាន​រេចង្កូត​ទៅ​បុក​ផ្ទប់​ជា​មួយ​នឹង​ដើមឈើ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើកបរ​រង​របួស​ធ្ងន់។ ភ្លាមៗ អ្នក​នៅ​ជិត​ទីតាំង​កើតហេតុ បាន​នាំគ្នា​គាស់​ទ្វារ​រថយន្ត​យក​ជនរងគ្រោះ​ចេញ ដើម្បី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម