ចរាចរណ៍
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បាននិងកំពុងស្វែងរកអត្តសញ្ញាណជនបង្ក ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស២នាក់ លើកំណាត់ផ្លូវជាតិលេខ៤៨។

លោកវរសេនីយ៍ឯក យេន ទូច អធិការនគរបាលស្រុកបូទូមសាគរ បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលជំនាញរបស់លោកកំពុងស្វែងរកកំណត់អត្តសញ្ញាណជនបង្កដែលបើកបររថយន្តម៉ាកហ៊ីហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D7777 អំឡុងពេលធ្វើដំណើរពីលិចទៅកើតបុកនឹងរថយន្ដ ម៉ាកស៊ីណា ពណ៌ប្រផេះ ពាក់ស្លាកលេខ2Q1704 ពេញទំហឹង។

លោកអធិការនគរបាលស្រុកបូទុមសាគរបន្តថា បច្ចុប្បន្នជនបង្កកំពុងរត់គេចខ្លួន ក្រោយបង្កហេតុកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤៥នាទី បណ្ដាលឱ្យស្លាប់មនុស្សស្លាប់ពីរនាក់ និងរងរបួសពីរនាក់ ត្រង់ចំណុចចន្លោះKm៤៥-៤៦ ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ។
បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍ បានយកវត្ថុតាងទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីអនុវត្តនីតិវិធីបន្ត រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


