ចរាចរណ៍
នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់
មន្ត្រីនគរបាលម្នាក់ដែលមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តធុនធំបណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម្ម។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៧យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ទល់មុខហាងរាត្រីមនោរម្យ ផ្លូវបេតុងទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស៊ុយ សុផាត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្ត្រីនគរបាល ឋានន្តរសក្ដិ វរសេនីយ៍ត្រី នាយរងប៉ុស្តិ៍ការពារគោលដៅទី២ មានអាសយដ្ឋាន ផ្ទះលេខ១៣៣អឺ0 ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយឡែកអ្នកបេីកបររថយន្ដ ឈ្មោះ វិត សុខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិស្តុក ឃុំចេក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូធុនធំម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CI 3033 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ បានវ៉ាជែងរថយន្ដ តែសង្ស័យអកសឺជាមួយរថយន្តមួយគ្រឿងទៀតមកខាងមុខ ក៏ចាប់ហ្រ្វាំងទាំងបង្ខំបណ្តាលឲ្យម៉ូតូដួលខ្ទាតមនុស្សចូលក្រោមរថយន្តសណ្តោងធុនធំម៉ាក ហ៊ីយុនដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A 0944 ដែលបេីកដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅស្របគ្នា កិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធម្មនៅកន្លែងកេីតហេតុតែម្តង។ ដោយឡែកតៃកុងរថយន្ត ក្រោយពីកិនជនរងគ្រោះរួច បានបេីកទៅមុខប្រហែល១០០ម៉ែត្រ ក៏បានឈប់បំរុងរត់គេចខ្លួនតែត្រូវបានពលរដ្ឋដេញឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកេីតហេតុ រួចហើយក៏ធ្វើការទំនាក់ទំនងសាច់ញាតរបស់ជនរងគ្រោះមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយរួមទាំងអ្នកបេីកបរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលចរាចរណ៍ចុះធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


