Connect with us

ចរាចរណ៍

រថយន្ដមួយគ្រឿងបុករុញផ្ទប់រថយន្ដ៣គ្រឿង និងរ៉ឺម៉កម៉ូតូ២គ្រឿងនៅមហាវិថីសហព័ន្ធរុស្សី​

បានផុស

នៅ

រថយន្តកាមរីបាឡែនមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុកផ្ទប់រថយន្តចំនួន៣គ្រឿង និងរ៉ឺម៉កកង់បីឥណ្ឌាមួយគ្រឿង រួមទាំងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ នៅចំណុចជិតស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2 O 8080 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលចង្កូតបុកគូទរថយន្តស៊េរីទំនេីប​២គ្រឿង និងរថយន្ដព្រូសមួយគ្រឿង និងរុញទៅបុកកង់បីឥណ្ឌា និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ជុំវិញករណីខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ តែបង្កឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ និងបាញ់ថ្នាំសម្គាល់រួចឲ្យរថយន្តអែបខាងដេីម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា​ ក្នុងករណីមិនត្រូវគ្នា​ កម្លាំងជំនាញនឹងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម