Connect with us

ចរាចរណ៍

រថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម ជាប់បារ៉ាស់នៅស្ពានសម្តេចតេជោ

បានផុស

នៅ

កំណាត់​លើ​ស្ពាន​សម្តេច​តេ​ជោ​ក្បាលថ្នល់ បាន​កកស្ទះ​ចរាចរណ៍​នៅ​ម៉ោង​ប្រមាណ ១៣ និង ១០ នាទី រសៀល​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២៥ ដោយសារតែ​រថយន្តក្រុង​ដឹក​ដំណើរ​របស់​ក្រុមហ៊ុន​វៀតណាម​ទើស​បារ៉ាស់​ចុង​ស្ពាន​ឆ្លងកាត់​ពុំបាន​ដែល​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាន់ សុខ ជា​កម្មករ​រៀបចំ​ចរាចរណ៍​លើ​ស្ពាន​សម្តេច​តេ​ជោ ក្បាលថ្នល់ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៣ និង ០០ នាទី​រសៀល ថ្ងៃ​ខាង​លើ មាន​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រទេស​វៀតណាម​បាន​បើកបរ​ឆ្លង​ស្ពាន​សម្តេច​តេ​ជោ​ក្នុងទិសដៅ​ពី​ក្បាលថ្នល់​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​ ១ ក៏បាន​ទើស​ដំបូល​រថយន្ត​ត្រង់​ចំណុច​បង្គោល​បា​រ៉ា​ស់​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ខ្ពស់ៗ ​ឆ្លងកាត់​ ដែល​បង្ក​ការ​កកស្ទះ​ដោយសារ​មាន​រថយន្ត​ និង​ម៉ូតូ បើក​តាម​ក្រោយ​ជាប់​រដឹក។

លោក​បាន​បញ្ជាក់​ថា រថយន្ត​ខ្ពស់​មិន​អនុញ្ញាត​ឲ្យ​បើកបរ​លើ​ស្ពាន​បាន​ឡើយ។ ដូច្នេះ​ទើប​បង្ខំចិត្ត​ទប់ស្កាត់​រថយន្ត​បើកបរ​លើ​ស្ពាន​មួយ​រយៈ​ត្រង់​ផ្លូវ​ចុះ​ទៅ​ក្បាលថ្នល់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម