ចរាចរណ៍
បើករថយន្តលឿនបួងចង្កូតមិនទាន់ បុកបង្គោលស្លាកប៉ាណូគាបតៃកុងជាប់
បុរសម្នាក់ បើករថយន្តលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលបុកបង្គោលស្លាកប៉ាណូគាបជាប់រងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ជួយគាស់ចេញបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣៧ នាទីយប់ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នៅផ្លូវជាប់ស្ពានអាកាសចោមចៅ គន្លងផ្លូវជាតិលេខ ៣ ទៅផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឃ្លុបដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7037 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើងស្របគល់ស្ពានអាកាសចោមចៅ បំណងឆ្ពោះទៅផ្លូវចោមចៅ ដោយស្ថានភាពផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលបុកបង្គោលស្លាកប៉ាណូគាបជាប់តៃកុងក្នុងរថយន្តរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា ក្រោយមកក្រុមរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ បានចុះមកដល់ចំណុចកើតហេតុធ្វើការកាត់គាស់យកជនរងគ្រោះចេញ និងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ សុខា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស