Connect with us

ចរាចរណ៍

នគរបាលដែលបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីក្របខណ្ឌ និងបញ្ជូនទៅតុលាការនៅព្រឹកនេះ

បានផុស

នៅ

លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ និងត្រៀមបញ្ជូនខ្លួនតុលាការនៅព្រឹកថ្ងៃទី១៧ឧសភានេះ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសជាសាធារណៈពីលោកស្នងការរាជធានីនៅលើបណ្ដាញសង្គមបែបនេះ បន្ទាប់ពីមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយមន្ត្រីនគរបាលជាតិ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ដល់មហាជនថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស។

លោកស្នងការបន្ថែមថា ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ។

សូមបញ្ជាក់បន្ថែមថា លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅលើកំណាត់ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ នាទីutes មុន

នគរបាលដែលបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីក្របខណ្ឌ និងបញ្ជូនទៅតុលាការនៅព្រឹកនេះ

សន្តិសុខសង្គម៣៤ នាទីutes មុន

ស្ត្រីម្នាក់ធ្លាក់ពីអគារខុនដូជាន់ទី១៩ បាត់បង់ជីវិតភ្លាមៗ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

សេចក្ដីជូនដំណឹង៤០ នាទីutes មុន

ឧកញ៉ា ឡេង និមល ដឹកដៃភរិយា ធ្វើម្ហូបតុងយ៉ាំបង្កង ១ខ្ទះត្នោតធំឲ្យកូនៗប្រមាណ ២០០នាក់ក្នុងមណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា បែងចែកកំណត់​ជា ៦ ប្រភេទ តាមស្ថានភាព​ប្រើប្រាស់

Sokha Hotels

ព័ត៌មានពេញនិយម