ចរាចរណ៍
បេីករថយន្ដគេចគោលដៅពិនិត្យជាតិស្រវឹងបុកម៉ូតូមួយគ្រឿងស្លាប់យុវជនម្នាក់
រថយន្ត Hyundai straria បេីកគេចពីគោលដៅពិនិត្យជាតិស្រវឹងក៏ជ្រុលទៅបុកម៉ូតូម៉ាក yamaha filanor បណ្ដាលឲ្យអ្នកជិះម៉ូតូហោះផ្លោងបោកផ្ទុបចិញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចំណុចផ្លូវ២៩៤ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

សពជនរងគ្រោះមានឈ្មោះ យី វណ្ណា ភេទប្រុសអាយុ២១ឆ្នាំ មានស្រុកកំណើត ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកមង្គលបូរី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក yamaha filano ពណ៌ខៀវ ពាក់ស្លាកលេខ 1GT 0950 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩៤ ទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តម៉ាក Hyundai straria ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE 2689 បេីកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៧ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូទាំងកំរោលបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតជិត៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតតែម្ដង។

ពាក់ព័ន្ធករណីនេះមានប្រភពផ្សេងទៀតបានបង្ហើបថា រថយន្តបង្កខាងលើបានបេីកគេចពីគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជាតិស្រវឹង ទេីបកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយ ហើយធ្វើឲ្យរថយន្តបង្កបេីកជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះតែម្ដង ហើយសមត្ថកិច្ចក៏ធ្វើការឃាត់អ្នកបើកបររួមទាំងរថយន្ត និងបក្ខពួកស្រីប្រុស២នាក់ទៀតយកទៅសួរនាំ និងប្រគល់ដោយផ្នែកជំនាញតែម្តង។
ក្រោយពេលកេីតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែត រង់ចាំក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយរួមទាំងអ្នកបេីកបររថយន្ដត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់តាមនិតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


