Connect with us

ចរាចរណ៍

សង្ស័យជិះម៉ូតូឌុបគ្នាលឿន ជ្រុលបុករថយន្ត ១ គ្រឿង កំពុងឆ្លងផ្លូវ ស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ

បានផុស

នៅ

នារី ២ នាក់ សង្ស័យ​ជិះ​ម៉ូតូ​ឌុប​គ្នា​លឿន ក៏​ជ្រុល​បុក​រថយន្ត ១ គ្រឿង កំពុង​ឆ្លង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ចិន​-​សែន​សុខ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសមៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៥០ នាទី​យប់ ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ភ្នំពេញ​ហាណូយ កែង​ផ្លូវ 28P សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

សព​នារី​រងគ្រោះ​ឈ្មោះ អេ ណា អាយុ ២១ ឆ្នាំ មុខរបរ (រៀន​កូរ៉េ) ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​អូ​ចារ ខេត្ត​បាត់ដំបង។ រីឯ​ជនរងគ្រោះ​រង​របួស​ធ្ងន់ ឈ្មោះ ប៉ែន លីន ភេទ​ស្រី អាយុ ១៧ ឆ្នាំ មុខរបរ (រៀន​កូរ៉េ) មាន​ស្រុកកំណើត​នៅ​ភូមិ​ពាន់​វត្ត ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ១ គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ប្រផេះ ពាក់​ផ្លាក​លេខ រដ្ឋ 17- 2.0304 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ បាន​បួង​ចង្កូត​បត់​ឆ្វេង​ឆ្លង​ចូល​ទៅ​ផ្លូវ​បេតុង ២៨P ខណៈ​ពេល​ឆ្លង​ដល់​ពាក់​កណ្តាល​ផ្លូវ ស្រាប់តែ​ឃើញ​នារី​រងគ្រោះ ២ នាក់ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1LK-2885 ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ជើង មក​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​បុក​រថយន្ត​ចំ​ពី​ចំហៀង​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​នារី​ជា​អ្នក​បើក​ម៉ូតូ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ស្លាប់​ភ្លាមៗ។ ចំណែក​នារី​អ្នក​រួម​ដំណើរ​ជាមួយ​បាន​រង​របួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ផង​ដែរ។

ដោយឡែក​រថយន្ត​បន្ត​ល្បឿន​បើក​រត់​ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ជិះ​ប្រដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត​ និង​តៃកុង​ យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​សួរនាំ​បន្ត។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​ចរាចរណ៍​ ចុះ​មក​ដល់​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ និង​ម៉ូតូ​ជនរងគ្រោះ​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម