ចរាចរណ៍
បុរសម្នាក់ បើកម៉ូតូឆ្លងផ្លូវ ជ្រុលបុកពីក្រោយកង់បីឥណ្ឌា ០១ គ្រឿង ដួល ត្រូវកុងតឺន័រមកពីក្រោយកិនស្លាប់
បុរសម្នាក់ បើកម៉ូតូឆ្លងផ្លូវ ជ្រុលបុកពីក្រោយកង់បីឥណ្ឌា ០១ គ្រឿង រួចដួល បណ្ដាលឲ្យរថយន្តកុងតឺន័រមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ៥០ នាទីយប់ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពឈ្មោះ វណ្ណ វ៉ន ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីពលរដ្ឋធ្វើដំណើរស្របគ្នា បានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8125 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ស្តាំ គោលបំណងឆ្លងផ្លូវ តែមិនប្រយ័ត្ន ក៏ជ្រុលបុកពីក្រោយកង់បីឥណ្ឌា មិនចាំស្លាកលេខ បណ្តាលឲ្យម៉ូតូដួល។ នៅពេលនោះដែរ ស្រាប់តែមានបុរសម្នាក់បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-0978 ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច មកពីក្រោយ កិនបណ្ដាលឲ្យជនរងគ្រោះស្លាប់កៀបជាប់ក្រោមរថយន្តតែម្ដង។ ភ្លាមៗ អ្នកបើកកង់បី និងអ្នកបើករថយន្តធំ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយកម៉ូតូ រួមទាំងរថយន្ត រក្សាទុក និងប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


