Connect with us

ចរាចរណ៍

​ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្តី ប្រពន្ធរបួសស្រាល

បានផុស

នៅ

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនបុកពេញទំហឹង បណ្តាលឱ្យស្លាប់ប្តី ចំណែកប្រពន្ធរបួសស្រាល ហើយភាគីម្ខាងទៀតរបួសធ្ងន់២នាក់​ ត្រូវបានរថយន្តកងសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១៨ខែមិថុនា​  ឆ្នាំ​២០២៥​ នៅ​តាមបណ្តោយផ្លូវចោមចៅ(​វេងស្រេង​ )ភូមិ​ចោមចៅ​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

​ភាគីម៉ូតូជិះម៉ូតូម៉ាក់លែត​ ពណ៌​ស​ ពាក់ផ្លាកលេខភ្នំពេញ1FJ-7007​ បេីក​បរ​ដោយឈ្មោះ​ ស្រិន​  ថន​ ​ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ មុខ​របរ​លក់ដូរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​(ស្លាប់​)។ 

ភាគី​ម៉ូតូ​ហុងដា​ឌ្រីមសង់​ ពណ៌​ត្រួយចេក​ ពាក់ផ្លាកលេខភ្នំពេញ1LN-0396​  បេីក​បរ​ដោយឈ្មោះ​ គឹម​ ណា​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​  មុខរបរ​កម្មករ​រោងចក្រ​អ្នក​រួម​ដំណើរ​ឈ្មោះ​ដារា​ ភេទប្រុស​ អាយុ​២០ឆ្នាំ​  មុខរបរ​កម្មករ​រោងចក្រ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិកប់គង​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ភ្នំពេញ​ រងរបួសធ្ងន់។

យោង​តាម​ការ​បំភ្លឺ​របស់​ ប្រជាពលរដ្ឋ​ នៅកន្លែងកើតហេតុខាងលើបានឱ្យដឹង​ថា​ នៅមនៅមុនពេលកេីតហេតុម៉ូតូម៉ាកលែត​ បាន​បេីក​បរ​ឆ្លង​ផ្លូវ​ ទិស​ដៅ​ពី​ត្បូង​ឆ្ពោះទៅ​លិច​ ពេល​ ឆ្លង​ដល់​ពាក់​កណ្ដាល​ទ្រូងផ្លូវ​ ស្រាប់តែ​ ភាគី​ខាង​ម៉ូតូ​សង់​ឌ្រីម​ បេីក​បរ​ពី​ទិសដៅ​ លិច​ទៅកេីត​ ក្នុង​ល្បឿន​លឿន​ ហេីយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​និង​ មម៉ូតូម៉ាកលែតពេញទំហឹងបណ្ដាលឱ្យដួល​បោក​ក្បាល​ស្លាប់តែម្ដង​និង​ភាគី​ម៉ូតូ​ហុងដា​ឌ្រីម​ រងរបួសធ្ងន់ទាំងពីរនាក់។

បច្ចុប្បន្ន​ សព​ត្រូវបាននគរបាលប្រគល់ទៅឱ្យ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​ភាគី​រង​របួស​ ត្រូវ​បាន​ រថយន្ត​អង្គភាព​ ៧១១​ បញ្ជូនទៅ​ មន្ទីរពេទ្យ​លោក​សង្ឃ​ ហើយ​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ យកទៅ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

ដោយ ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ១០ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

សន្តិសុខសង្គម៦ ម៉ោង មុន

យុវតី វ័យ ១៥ ឆ្នាំ ជិះម៉ូតូដេញបំបុកក្រុមចោរឆក់ ២ នាក់ ប្ដីប្រពន្ធ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម