Connect with us

ចរាចរណ៍

រថយន្តបាញ់បេតុង បុកម៉ូតូកង់បីឥណ្ឌារុញផ្ទប់សសរស្ពានអាកាសមរតកតេជោ

បានផុស

នៅ

រថយន្តបាញ់បេតុងមួយគ្រឿង ទំនងអ្នកបើកបរងងុយដេកជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌារុញផ្ទប់ជាប់សសរស្ពានអាកាសមរតកតេជោ ខណៈអ្នកបើកបរគេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនាវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីអ្នកប៉ះកង់ម៉ូតូនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគាត់បានសម្រាកលើកៅអី ក្បែរទីតាំងរបស់គាត់ ខណៈនោះក៏ស្រាប់តែឮសំឡេងលាន់មួយទំហឹង លុះគាត់បើកភ្នែកមកបានឃើញរថយន្តបាញ់បេតុង មួយគ្រឿងពាក់ស្លាកលេខ AT25 5-2023 បុកកង់បីឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1HR-8333 អូសទៅកៀបជាប់សសរស្ពានអាកាសមរតកតេជោ ខូចខាតផ្នែកខាងមុខបាត់ទៅហើយ។ ភ្លាមៗ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបន្សល់រថយន្តនៅទីតាំងកើតហេតុ។ ប្រភពដដែលបន្តថា សង្ស័យអ្នកបើករថយន្តបង្កងោកមួយភាំងទើបជ្រុលមកបុកបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម