ចរាចរណ៍
ជិះម៉ូតូរេចង្កូតកៀររបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង ស្លាប់ភ្លាមៗ ២ នាក់ នៅខណ្ឌសែនសុខ
យុវជនប្រុស-ស្រី ២ នាក់ ជិះម៉ូតូឌុបគ្នាមកពីដើរលេង តែអកុសលត្រូវបុករបាំងពុះចែកទ្រូងផ្លូវ និងបុកទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១-ឈ្មោះ ណយ ភារម្យ (ហៅ ទុយ) ភេទប្រុស អាយុ ១៧ ឆ្នាំ ជាកម្មករ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកសពជនរងគ្រោះទី២-ឈ្មោះ លី អាយុ ១៥ ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិត្រពាំងទាប ខេត្តកំពង់ស្ពឺ។

តាមប្រភពពីមិត្តភ័ក្ដិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គេមានគ្នាចំនួន ៦ នាក់ ជិះម៉ូតូ ៣ គ្រឿង ទៅដើរលេងនៅវត្តបទុមវតី។ ក្នុងនោះ មានស្រី ២ នាក់ និងប្រុស ៤ នាក់។ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះ ជនរងគ្រោះទាំង ២ នាក់ បានជិះម៉ូតូម៉ាក Suzuki Nex ពណ៌សលាយក្រហម ស្លាកលេខ ភ្នំពេញ 1FI-2474 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។

ប្រភពបានបន្តថា នៅពេលចុះពីលើស្ពានអាកាសផ្សារដីហុយ ក៏បានរេចង្កូតទៅផ្នែកខាងឆ្វេង បណ្តាលឲ្យជ្រុលទៅកៀរនឹងរបាំងពុះចែកទ្រូងផ្លូវ។ បន្ទាប់មកបុកទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យជនរងគ្រោះស្រីផ្លោងទៅផ្លូវម្ខាងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះប្រុស ផ្លោងទៅបុករបាំងថ្មម្ខាងទៀត បណ្តាលឲ្យស្លាប់ភ្លាមៗ។ ដោយឡែកមិត្តភ័ក្ដិជនរងគ្រោះ ៤ នាក់ ទៀត ក៏នាំគ្នាទាក់ទងទៅក្រុមគ្រួសារភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ កម្លាំងនគរបាលចរាចរណ៍ខណ្ឌសែនសុខ មកពិនិត្យកន្លែងកើតហេតុ និងធ្វើការបញ្ជាក់លិខិតប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកម៉ូតូនៅកន្លែងកើតហេតុ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារពេលក្រោយ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


