ចរាចរណ៍
បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តកុងតឺន័របើកលឿនបុកពីក្រោយ និងកិន
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ និងម៉ូតូ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣៥ នាទីយប់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ ៤ ជិតគល់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាល់ ប៉េងស៊ាម ភេទប្រុស អាយុ ៤០ ឆ្នាំ ជាជាងម៉ាស៊ីនដេរ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាក Honda Dream សង់ ឆ្នាំ ២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FU-3450 តាមផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ចូលតាមក្រោមស្ពានអាកាសចោមចៅ ពេលមកដល់ជិតច្រកចេញមកផ្លូវជាតិលេខ ៤ ស្រាប់តែមានរថយន្តកុងតឺន័រ ១ គ្រឿង ម៉ាក Hyundai ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3C-0940 បើកលឿនខ្វះការប្រុងប្រយ័ត្ន បានបុកពីក្រោយកិនម៉ូតូ និងជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តបានបើករត់គេចខ្លួនប្រហែល ១០០ ម៉ែត្រ តែត្រូវបានពលរដ្ឋដេញតាម និងស្ទាក់ឃាត់បាន បន្ទាប់មក បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកកន្លែងកើតហេតុ និងយកអ្នកបើកបរទៅសួរនាំនៅប៉ុស្តិ៍នគរបាល។
សមត្ថកិច្ចបានសហការជាមួយផ្នែកជំនាញចរាចរណ៍ ធ្វើការវាស់វែង និងយករថយន្តបង្កដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


