Connect with us

ចរាចរណ៍

បុរសម្នាក់ ត្រូវរថភ្លើងកិនរងរបួសធ្ងន់ នៅសង្កាត់ភ្លើងឆេះរទេះ

បានផុស

នៅ

បុរស​ម្នាក់ ក្រោយពី​ផឹក​ស្រា​បៀរ​ស្រវឹង​បាន​ដេក​លើ​ផ្លូវដែក ក៏​ត្រូវ​រថភ្លើង​កិន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​កង​សង្គ្រោះ​បន្ទាន់ ៧១១ កងពលតូច​លេខ ៧០ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣៦ នាទី​យប់ ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០២៥ នៅ​តាម​ផ្លូវ​រថភ្លើង ភូមិ​ភ្លើង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ខាត់ សុខ​ណាង ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ (​របួស​ដាច់​ម្រាម​មេដៃ រលាត់​កែងដៃ និង​ក្បាល​) មាន​អាស័យដ្ឋាន​នៅ​ភូមិ​ត្រពាំង​ទាប ឃុំ​កក់ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ខាង​លើ​បាន​ទិញ​ស្រា​បៀរ​មក​អង្គុយ​ផឹក​នៅ​លើ​ផ្លូវ​ដែក​រហូតដល់​ស្រវឹង​ក៏​ដេក​នៅ​ទីនោះ​។ ក្រោយមក ​ស្រាប់​តែ​មាន​រថយន្ត​ភ្លើង ​០១​ ខ្សែ បាន​បើក​ឆ្លងកាត់​ ក៏​ត្រូវ​រថភ្លើង​កិន​បណ្តាល​ឲ្យ​រង​របួស​ដាច់​ម្រាមដៃ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ កងពលតូច​លេខ ៧០ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម