ចរាចរណ៍
រថយន្តដឹកខ្សាច់បេីកបុកអ្នកជិះម៉ូតូមួយគ្រឿងពីក្រោយរួចកិនស្លាប់ភ្លាមៗ
រថយន្តដឹកខ្សាច់មួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូមួយគ្រឿង និងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ហង្ស ដារ៉ា ភេទប្រុស អាយុ ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ា ពាក់ផ្លាកលេខភ្នំពេញ1U-2311 ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីលេចទៅកើតមកដល់ចំនុចកើតហេតុមានរថយន្តសាំយ៉ុង១គ្រឿងពាក់ផ្លាកលេខភ្នំពេញBF-3757ចតនៅលើផ្លូវ ពេលនោះជនងគ្រោះបានជិះមកដល់អែបនឹងរថយន្តសាំយ៉ុង ស្របពេលនោះរថយន្តដឹកខ្សាច់១គ្រឿងពាក់ផ្លាកលេខភ្នំពេញ3E-2124 បើកមកពីក្រោយបុកម៉ូតូជនរងគ្រោះបណ្ដាលឱ្យប៉ើងទៅចូលក្រោមរថយន្តសាំយ៉ុងចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកខ្សាច់កិន និងអូសបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


