Connect with us

ចរាចរណ៍

រថយន្តស៊េរីទំនើប ០១ គ្រឿង រេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ រួចបន្តហោះឡើងសួនច្បារ

បានផុស

នៅ

រថយន្ត​ស៊េរី​ទំនើប ០១ គ្រឿង សង្ស័យ​បើក​លឿន​គេច​មធ្យោបាយ​ខាងមុខ បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​សួនច្បារ រង​ការ​ខូចខាត​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧ និង ៥០ នាទី​យប់ ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ១៤៤ សង្កាត់​មិត្តភាព ខណ្ឌ ០៧ មករា រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត Mercedes ពាក់​ផ្លាកលេខ កម្ពុជា G.M.9899 តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​អស់ ០១ ដើម។ ចំណែក​ឯ រថយន្ត បាន​រង​ការ​ខូចខាត​នូវ​ផ្នែក​ខាងមុខ ទៅ​មុខ​លែង​រួច​តែម្ដង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ០៧ មករា បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម