Connect with us

ចរាចរណ៍

រថយន្ត ១ គ្រឿង បើកបុកម៉ូតូ ស្លាប់មនុស្ស ១ នាក់ និងបុកចូលផ្ទះលក់ចាប់ហួយ រងរបួសធ្ងន់ម្ចាស់ផ្ទះ

បានផុស

នៅ

រថយន្ត Toyota Prius ១ គ្រឿង បុក​ម៉ូតូ Honda PCX ស្លាប់​បុរស​ម្នាក់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ ក៏​ជ្រុល​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​រង​របួស​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ៨ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ ៥៩៨ កែង​ផ្លូវ ១៧១៥ សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ ម៉ាក Toyota Prius ពណ៌​ទឹកប្រាក់ ផ្លាក​លេខ ភ្នំពេញ 2BQ-8449 បើក​មក​តាម​ផ្លូវ​បេតុង​លេខ ១៧១៥ ទិសដៅ​ពី​កើត​ទៅ​លិច បាន​បុក​ចំ​ម៉ូតូ​ ម៉ាក Honda PCX ពណ៌​ស ផ្លាក​លេខ ភ្នំពេញ 1LA-7906 ដែល​ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។ ជនរងគ្រោះ​ឈ្មោះ តឿន ទៀង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​ជាងដែក មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​នាំ​ង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ។

បន្ទាប់ពី​បុក​ម៉ូតូ រថយន្ត Prius បាន​បន្ត​ជ្រុល​បុក​ចូល​ក្នុង​ផ្ទះ​ចាប់ហួយ “​អា​ជីង 999” បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ ដា​ឡែ​ន ភេទ​ស្រី អាយុ ៤០ ឆ្នាំ រង​របួស​ធ្ងន់​ត្រង់​ចង្កេះ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​សាមុយ នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ។ ហេតុការណ៍​នេះ ក៏បាន​ខូចខាត​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ក្នុង​ផ្ទះ​ផង​ដែរ។ បើ​តាម​ប្រភព​ព័ត៌មាន បុរស​បើក​រថយន្ត​សង្ស័យ​ស្ថិត​ក្នុង​ស្ថាន​ស្រវឹង។ បុរស​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទួល​សង្កែ​ ២ មុន​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

បច្ចុប្បន្ន សព​ជនរងគ្រោះ ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។ ចំណែក​រថយន្ត​បង្ក ​និង​ម៉ូតូ​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម