ចរាចរណ៍
យុវជន ០២ នាក់ ជិះម៉ូតូចេញពីរោងចក្រទៅទិញបាយហូប ឆ្លងស្ពានអាកាសស្ទឹងមានជ័យ ទាក់ដៃចង្កូតរថយន្ត ក៏រេបុកបង្កាន់ដៃស្ពានបាក់.ក ស្លាប់ ០១ នាក់
យុវជន ០២ នាក់ ជិះម៉ូតូចេញពីរោងចក្រសិប្បកម្មបោចមាន់ ទៅទិញបាយហូប ខណៈឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ បានទាក់ដៃចង្កូតជាមួយរថយន្ត ក៏រេបុកបង្កាន់ដៃស្ពានបាក់.ក ស្លាប់ភ្លាមៗ ០១ នាក់ និង ម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងទំពន់ទី ០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពរងគ្រោះឈ្មោះ សាន្ត ឡិប អាយុ ១៨ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី ០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីពលរដ្ឋជាអ្នកធ្វើដំណើរបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Winner X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-1950 ជិះចេញពីរោងចក្រសិប្បកម្មបោចមាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២១៧ ទិសដៅពីកើតទៅលិច គោលបំណងទៅទិញបាយហូប ខណៈពេលឡើងមកដល់លើស្ពានចំណុចកើតហេតុ ក៏បានឡើងវ៉ាខាងឆ្វេងដៃរថយន្ត។ ស្របពេលនោះ រថយន្តបានរេចង្កូតទៅឆ្វេងដៃបន្តិច បានធ្វើឲ្យម៉ូតូទាក់ដៃ រេទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យយុវជនខាងមុខ (អ្នកបើកម៉ូតូ) បាក់.ក ស្លាប់ភ្លាមៗ និងយុវជនជិះខាងក្រោយរងរបួសស្រាល។ ចំណែករថយន្ត បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកឯសពរងគ្រោះ ត្រូវបានប្រគល់ជូនគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


