ចរាចរណ៍
រថយន្តដឹកទំនិញបុកម៉ូតូពីក្រោយអូសជាង១០ម៉ែត្រ កិនម្ចាស់ម៉ូតូស្លាប់ភ្លាមៗ
បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រូវរថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រែកជ្រៃ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។ ចំណែកសពជនរងគ្រោះឈ្មោះ សុឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ កំពង់ធំ 1D-6269 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក ហុីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធុនធំ) ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2722 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងនាំតៃកុង និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


