ចរាចរណ៍
តាក់ស៊ី ១ គ្រឿង បើកជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ ១ ដើម នៅខណ្ឌឫស្សីកែវ
រថយន្តតាក់ស៊ីក្រុមហ៊ុន Wow Now ១ គ្រឿង បើកគេចម៉ូតូ ១ គ្រឿង ជ្រុលចង្កូតទៅខាងស្ដាំ បុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ ១ ដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវ ១៨០០ ក្នុងទឹកដីសង្កាត់ទួលសង្កែ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសម្ដីរបស់អ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ គាត់បានបើករថយន្តតាក់ស៊ីធ្វើដំណើរទិសដៅពីជើងទៅត្បូង។ នៅពេលមកដល់ចំណុចផ្លូវកោង គាត់បានបួងចង្កូតគេចម៉ូតូ ១ គ្រឿង ប៉ុន្តែបានជ្រុលចង្កូតទៅខាងស្ដាំ បុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ ១ ដើម។ រថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងស្ដាំ បត់ក្បាលត្រឡប់ក្រោយវិញ។ ទោះជាយ៉ាងណា សំណាងល្អ គ្មានអ្នករងរបួស ឬគ្រោះថ្នាក់ទៅលើមនុស្សឡើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកើតហេតុ ហើយបានទាក់ទងជំនាញចរាចរណ៍ក្រុងមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដំណោះស្រាយបន្ត៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


