គេហទំព័រ កម្ពុជាថ្មី Kampucheathmey.com http://www.kampucheathmey.com/component/content/frontpage.html Thu, 09 Sep 2010 09:32:05 +0000 Joomla! 1.5 - Open Source Content Management en-gb ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​​ខណ្ឌ​ដូន​ពេញ​ចំនួន​​៩៩៩​នាក់ http://www.kampucheathmey.com/local-news/2172-2010-09-09-08-52-40.html http://www.kampucheathmey.com/local-news/2172-2010-09-09-08-52-40.html ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ដូន​ពេញ​​បាន​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ចំនួន​៩៩៩​នាក់ ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ក្នុង​បរិវេណ​វត្ត​ស្រះ​ចក ក្រោម​អធិបតីភាព នាយ​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុនហៀង និង​លោក​ម៉ប់​ សារិន អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​រាជធានី ភ្នំពេញ និង​លោក​សុខ សម្បត្តិ ប្រធាន​គណបក្ស​ប្រជាជន​ខណ្ឌ​ដូន​ពេញ។

លោក​សុខ​ សម្បត្តិ ប្រធាន​គណបក្សប្រជាជន​ខណ្ឌ​ដូន​ពេញ បាន​លើក​ឡើង​ថា យើង​ទាំង​អស់​គ្នា​ធ្លាប់​បាន​ដឹង​និង​ឃើញ​ជាក់​ស្ដែង​រួច​ហើយ អំពី​សមិទ្ធផល ដ៏​ច្រើន​សន្ធឹកសន្ធាប់ នៅ​គ្រប់​ច្រក​ល្ហក ទូទាំង​ព្រះ រា​ជា​ណា​ចក្រ​កម្ពុជា​ សុទ្ធ​សឹង​កើត​ចេញ​ពី​ការ​អភិវឌ្ឍ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​ទាំង ៣ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ និង​ឈ្លាស​វៃ។

 

ក្នុង​ពិធី​នោះ​ដែរ នាយ​ឧត្ដម​សេនីយ៍ ផ្កាយ​មាស​៤ ហ៊ីង ប៊ុនហៀង បាន​មាន​មតិ​សំណោះសំណាល ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូនពេញ​ និង​បាន​ឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន​១០០​តោន និង​ថវិកា​៥០​លាន​រៀល​ផង​ដែរ ដល់​វត្ត​ស្រះ​ចក៕

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 08:52:40 +0000
វាយ​ប្លន់​យក​កាបូប​លុយ​បាន​ហើយ​តែ​គេច​​មិន​រួច ត្រូវ​ប៉ូលិស​ក្របួច​បាន​៣​នាក់ http://www.kampucheathmey.com/local-news/2171-2010-09-09-08-29-18.html http://www.kampucheathmey.com/local-news/2171-2010-09-09-08-29-18.html ភ្នំពេញ ៖ ជន​សង្ស័យ​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​ប៉ូលីស​ប៉ុស្ដិ៍​ផ្សារ​ថ្មី​ទី​២ ស្រាវ ជ្រាវ​ឃាត់​ខ្លួន​បន្ត​បន្ទាប់​គ្នា ក្រោយ​ពេល​ជន​សង្ស័យ​ទាំង​នោះ ដែល​មាន​បក្ខ​ពួក​៥​នាក់ បាន​ព្រួត​គ្នា​វាយ​ប្លន់ យក​កាបូប​លុយ​ពី​គូរ​សង្សារ​មួយ​គូ ខណៈ​ពេល​អង្គុយ​សាសង​គ្នា​លើ​សួន​ច្បារ ក្បែរ​ផ្សារ​រាត្រី។

ហេតុការណ៍​វាយ​ប្លន់​នោះ កើត​ឡើង​កាល​​ពី​ម៉ោង​២២​យប់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ចំណុច​លើ​សួន​ច្បារ​ក្បែរ​ផ្សារ​រាត្រី ផ្លូវ​លេខ​១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ។

 

ជន​រង​គ្រោះ​មាន​ឈ្មោះ​សៅ សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​ជាង​ជួស​ជុល​ម៉ូតូ ស្នាក់​នៅ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការមន បាន​បាត់​លុយ​ខ្មែរ​ចំនួន​២០​ម៉ឺន​រៀល និង​១៥​ដុល្លារ, អត្តសញ្ញាណ ប័ណ្ណ​១​សន្លឹក។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​និង​មិត្ត​ស្រី​បាន​នាំ​គ្នា​អង្គុយ​លេង​នៅ​លើ​សួន ច្បារ ក្បែរ​ផ្សារ​រាត្រី ពេល​នោះ​ស្រាប់​តែ​មាន​ជន​ល្មើស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង បាន​មក​ធ្វើ​សកម្មភាព​ចាប់​វាយ​ជន​រង​គ្រោះ ប្លន់​យក​កាបូប​លុយ ហើយ​នាំ​គ្នា​គេច​ខ្លួន។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ដេញ​តាម ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​ប៉ូលិស។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ហើយ ប៉ូលិស​បាន​ស្រាវជ្រាវ​ចាប់ បាន​ជន​សង្ស័យ​២​នាក់​ទៀត សរុប​ចំនួន​៣​នាក់ មាន​ស្រី​ម្នាក់ យក​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ហើយ​ជន​សង្ស័យ​ដែល​មិន​ទាន់​ចាប់​បាន នឹង​ស្រាវជ្រាវ​ជា​បន្ត​ទៀត៕

រស្មី

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 08:29:18 +0000
P.M ពីរ​ក្រុម​ពាក់​មុខ​យក្ស​ដាក់​គ្នា រឿង​ចាប់​ឡាន​ដឹក​ឈើ មួយ​បាន​លុយ មួយ​មិន​បាន​លុយ​ដេញ​ចាប់​មក​វិញ ផ្អើល​អ្នក​ក្រុង http://www.kampucheathmey.com/local-news/2170-pm-----.html http://www.kampucheathmey.com/local-news/2170-pm-----.html ខេត្ត​កណ្ដាល ៖ រថយន្ត​ក្រុង​មួយ​គ្រឿង បង្កប់​ឈើ​គ្រញូង​ចំនួន​១០​បាវ ត្រូវ​បាន​កម្លាំង PM ស្នាក់​ការ លេខ​៥០១ គោល​ដៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ស្ទាក់​ចាប់​បាន រួច​សម្រួល​ជា​ថ្នូរ​នឹង​ប្រាក់ ដោះ​លែង​ដោយ​បង្វែ ដាន​ទៅ​ផ្លូវ​លេខ​៥១ ប៉ុន្តែ​ត្រូវ​កម្លាំងPM ស្រុក​ពញ្ញាឮ​ដឹង ខឹង​មិន​បាន​លាភ​សក្ការៈ​បញ្ជា​កូន​ចៅ​ឲ្យ​ដេញ​ចាប់ ផ្អើល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ។

ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​តាម​ផ្លូវ​លេខ​៥១ ស្ថិត ក្នុង​ព្រំ​ប្រទល់​ស្រុក​ពញាឮ ខេត្ត​កណ្ដាល និង​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ។ រថយន្ត​ដឹក​ឈើ​គ្រញូង​ម៉ាក​ហ៊ីយិន​ដាយ ៤៥​កៅអី ដឹក​អ្នក​ដំណើរ​ឲ្យ​ក្រុមហ៊ុន GST ពាក់​ស្លាក​លេខ 3A 0872។

 

ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​រថយន្ត​របស់​ក្រុមហ៊ុន ដឹក​អ្នក​ដំណើរ GST ដឹក​ឈើ​គ្រញូង​១០​បាវ​តូច ពី​ពោធិ៍សាត់ មក​ភ្នំពេញ លុះ​មក​ដល់​ស្នាក់ការ PM លេខ​៥០១​ស្ទាក់​ចាប់​បាន​ក៏​សម្រួល​គ្នា រួច​បង្វែ​ដាន​មិន​ឲ្យPM ស្រុក​ពញាឮ​ដឹង ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥១ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៤ ចូល​មក​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​ខឹង​នឹង​PM ស្នាក់​ការ​លេខ​៥០១ ទើប​លោក​សែ ហាក់ មេ​បញ្ជាការPM​ស្រុក​ពញាឮ បាន​ដឹក​នាំ​កូន​ចៅ​ប្រដាប់​ដោយ​អាវុធ និង​រថយន្ត​សឺរ៉ែន ដេញ​តាម​ចាប់ រថយន្ត​ក្រុង​នោះ​បាន​តាម​ផ្លូវ​លេខ​៥១ បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​តែ​ម្ដង។

សាក្សី​និយាយ​ថា ដោយ​ការ​ចែក​លាភ​សក្ការៈ​មិន​ស្មើ​គ្នា ទើប​មន្រ្តីPM ស្នាក់​ការ​៥០១ និង​មន្រ្តីPM ស្រុក​ពញាឮ ពាក់​មុខ​យក្ស​ដាក់​គ្នា ដេញ​តាម​ចាប់​រថយន្ត​​ក្រុង​ដឹក​ឈើ​គ្រញូង​ ចំនួន​១០​បាវ​យ៉ាង សហាវ​បែប​នេះ៕

ឌួង វីរៈជ័យ

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 08:24:05 +0000
គ.ជ.ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា http://www.kampucheathmey.com/local-news/2169-2010-09-09-07-22-38.html http://www.kampucheathmey.com/local-news/2169-2010-09-09-07-22-38.html 09-09-2010-a09-09-2010-bភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ ទៅ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១០ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ សារព័ត៌មាន​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​សាល​សន្និសីទ​របស់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​យក ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ព្រម​ទាំង​តំណាង​គណបក្ស​នយោបាយ​ជាច្រើន​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

លោក​អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និ​សីទ​នោះ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា​តទៅ។​​ ដូច្នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ ឃុំ​-សង្កាត់​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ ដើម្បី​មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

ចំណែក​លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ខិត​ខំ​រិះ​រក​មធ្យោ បាយ​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជី​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ​ជាង​ពេល​កន្លង​មក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ទេព នីថា បញ្ជាក់​ថា នីតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល កន្លង​មក​មិន​មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ ឬ​ពិបាក​ក្នុង​ការ​ចុះ​ឈ្មោះ​ទេ ហើយ​នីតិវិធី​នេះ ក៏​ទទួល​បាន​ការ គាំទ្រ​ពី​សំណាក់​អង្គការ​ផ្សេងៗ ដែល​ធ្វើ​ការ​ផ្នែក​បោះ​ឆ្នោត​ផង​ដែរ៕

កោះកែវ

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 07:22:38 +0000
បញ្ជា​រថយន្ត​បុក​បង្គោល​ភ្លើង​រាប​ដល់​ដី​២​ដើម រួច​ទៅ​បុក​រថយន្ត​ចត​ស្ងៀម និង​បន្ត​បុក​ដើម​ឈើ លុះ​ក្រឡាប់​ផ្ងារ​ជើង​ទើប​ស្ងប់​ចិត្ត http://www.kampucheathmey.com/local-news/2168-2010-09-09-05-34-23.html http://www.kampucheathmey.com/local-news/2168-2010-09-09-05-34-23.html ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង ដែល​ម្ចាស់​វា​ជា​ជន​ស៊ីវិល តែ​ប្រដាប់​ដោយ​អាវុធ​ច្រូងច្រាង​ពេញ​ដៃ បាន បញ្ជា​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដែក​បាក់​រាប​ដល់​ដី​២​ដើម រួច​ទៅ​បុក​រថយន្ត​ចត​នៅ​ស្ងៀម និង​បន្ត​ទៅ​បុក​ដើម ឈើ​ទៀត លុះ​ក្រឡាប់​ផ្ងារ​ជើង​ទើប​ស្ងប់​ចិត្ត ហើយ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​បាន​លូន​ចេញ​មក​ច្រងេង​ច្រងាង ដោយ​មាន​កាន់​កាំភ្លើង​វែង​ខ្លី​គ្រប់​ដៃ​ទៀត​ផង។

ហេតុការណ៍​នោះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១០ ត្រង់​ចំណុច​មុខ​សិប្បកម្ម​ដែក​យីហោ តាំងសុខហេង ស្ថិត​ក្នុង​ផ្ទះ​លេខ​១០៥A ផ្លូវលេខ​២៧១ សង្កាត់​បឹង​សា ឡាង ខណ្ឌ​ទួល​គោក។

 

រថយន្ត​បង្ក​ហេតុ​ម៉ាក ម៊ីតស៊ុយប៊ីស៊ី ត្រៃតុន ពណ៌ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើក​បរ​ដោយ​ជន​ស៊ីវិល ម្នាក់ និង​មាន​អ្នក​ជិះ​ជាមួយ​២​នាក់​ផ្សេង​ទៀត ស្លៀក​ពាក់​ស៊ីវិល​ដូចគ្នា ប៉ុន្តែ​ទាំង​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​៣​​ដើម និង​មាន​កាំភ្លើង AK១​ដើម​ទៀត​ផង​ដែរ។ ចំណែក​ឯ​រថយន្ត​រង​គ្រោះ​ម៉ាក​តូយូតា តាកូម៉ា​ ពណ៌​ស្ក​ពាក់​ស្លាក​​លេខ ភ្នំពេញ 2C.6122 ​កំពុង​ចត​ស្ងៀម ត្រូវ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​យ៉ាង​ខ្លាំង​ ដែល​ជា​កម្ម​សិទ្ធិ​របស់​ម្ចាស់​សិប្បកម្ម​ដែក​ខាង​លើ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​បើក​តាម​បណ្ដោយ​ផ្លូវ ២៧១ ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ចំនួន​២​​ដើម​ដែល​ធ្វើ​អំពី​ដែក បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី។ សាក្សី​និយាយ​ទៀត​ថា ដោយ​អំណាច​ល្បឿន​ខ្លាំង​រថយន្ត​បង្ក​​​ក៏​បាន​បន្ត​ទៅ​បុក​រថយន្ត​តូយូតា តាកូម៉ា​ ដែល​កំពុង​ចត​ស្ងៀម នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត ទាល់​តែ​បុក​ដើម​ឈើ​រួច រថយន្ត​ប៉ើង​ក្រឡាប់​ផ្ងារ​ជើង​ទើប​ឈប់។ សាក្សី​បន្ត​ថា ពេល​រថយន្ត​បង្ក​ឈប់​​គេ​សង្កេត​ឃើញ​អ្នក​បើក​បរ​និង​អ្នក​​ជិះ​​រួម​ដំណើរ​ជាមួយ បាន​លូន​ចេញ​តាម​បង្អួច​ទ្វារ​រថយន្ត ដោយ​មាន​កាំភ្លើង​កាន់​គ្រប់​ដៃ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត បាន​វៀរ​ចេញ​មក​តាម​ក្រោយ ក៏​មាន​កាំភ្លើង​ខ្លី និង​កាំភ្លើងAKវែង​មួយ​ដើម​ទៀត​ផង​ដែរ ដែល​អ្នក​ទាំង​៣​នាក់​នោះ គេ​សង្ស័យ​ថា ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ។

ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​​ឃើញ​ស្រៀវ​សាច់ ស្ងើច​សរសើរ​ថា រថយន្ត​បង្ក​បើក​លឿន​ម្លឹងៗ បុក​បង្គោល​ភ្លើង​រាល​រាប​ដល់​បែប​នេះ មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​នរណា​ម្នាក់​សោះ នេះ​បាន​ពិត​ជា​អ្នក​មាន​អំណាច​ពូកែ​ខាង​ប្រណាំង​ឡាន​មែន!

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ក្រោយ​ពេល​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​រួច ម្ចាស់​វា​រត់​យក​រួច​ខ្លួន អស់ ហើយ​រថយន្ត​ត្រូវ​កម្លាំង​ប៉ូលិស​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរ​ជើង​គោក​រាជធានីភ្នំពេញ ដើម្បី​រង់​ចាំ​ម្ចាស់​​រថយន្ត​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕

ស្រីរ័ត្ន

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 05:34:23 +0000
ដុត​កំទេច​គ្រឿងញៀន​៤​ប្រភេទ គិត​ជា​ប្រាក់​តម្លៃ​ប្រហែល​១០​ម៉ឺន​ដុល្លារ​អាមេរិក http://www.kampucheathmey.com/local-news/2167-2010-09-09-04-52-04.html http://www.kampucheathmey.com/local-news/2167-2010-09-09-04-52-04.html សៀមរាប ៖ គ្រឿង​ញៀន​ចំនួន​៤​ប្រភេទ ដែល​មាន​យ៉ាម៉ា​៩៥៩២​គ្រាប់ មេ​តំហ្វេតាមីន ៤៩២​កញ្ចប់ ហេរ៉ូអ៊ីន ៣​កញ្ចប់, អ៊ិចស្ដាសីន ២​គ្រាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប​ដុត​កំទេច​ចោល ដែល​គិត​ជា​ទឹក​ប្រាក់ ប្រហែល ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ពិធី​ដុត​កំទេច​គ្រឿង​ញៀន​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ក្នុង​បរិវេណ​​សាលា​ដំបូង​ខេត្ត​សៀមរាប-ឧត្ដរមានជ័យ ដែល​មាន​ការ​ចូល​រួម​ពី​លោក​សុខ លក្ខិណា អភិបាលរងខេត្ត, លោក​ទី សុវិនថាល់ ព្រះរាជ​អាជ្ញា​រង, លោក​ហុក ពៅ ចៅក្រម និង​មន្រ្តី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

 

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ការ​ដុត​កំទេច​គ្រឿង​ញៀន​នេះ គឺ​ប្រមូល​បាន​មក​ពី​ខេត្ត​ចំនួន​២ មាន​ខេត្ត​សៀម រាប និង​ខេត្ត​ឧត្ដរមានជ័យ ហើយ​ការ​បង្រ្កាប​បាន​គ្រឿង​ញៀន​ទាំង​នេះ មាន​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ហើយ​ទើប​តែ​ពេល​នេះ​ធ្វើ​ពិធី​ដុត​កំទេច​ចោល៕

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Thu, 09 Sep 2010 04:52:04 +0000
អ្នក​នយោបាយ​ថៃ​ត្រូវ​បញ្ឈប់​ល្បែង​បំពុល​បរិយាកាស http://www.kampucheathmey.com/local-news/2166-2010-09-08-12-41-37.html http://www.kampucheathmey.com/local-news/2166-2010-09-08-12-41-37.html 08-09-2010-lភ្នំពេញ ៖ គណៈ​កម្មាធិការ​ជាតិ​បេតិកភណ្ឌពិភព​លោក​បាន​ស្នើ​ឲ្យ​ឥស្សរ​ជន​នយោបាយ​ថៃ បញ្ឈប់ យុទ្ធ​នាការ​បំពុល​បរិយាកាស​ដើម្បី​បោក​ប្រាស់​មតិ​សាធារណ​ជន និង​បញ្ឈប់​សំដែង​សុឆន្ទៈ​ក្លែងក្លាយ​ធ្វើ​ឲ្យ មាន​ការ​ស្អប់​ខ្ពើម​របស់​ប្រជាជន​ថៃ​មក​លើ​កម្ពុជា។

យោង​តាម​​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក(យូណេស្កូ) ដែល កម្ពុជា​ថ្មី​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា បាន​រៀប​រាប់​ថា គណៈកម្មាធិការ​ជាតិ​បេតិក​ភណ្ឌ​ពិភព​លោក បាន​កត់​សំគាល់​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១០ សារព័ត៌មាន The Nation របស់​ថៃ​បាន​ចុះ​ផ្សាយ​ថា​លោក សុវិត ឃុនគិតទិ រដ្ឋមន្រ្តី​ក្រសួង​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ថៃ បាន​ប្រាប់​ដល់​បណ្ដាញ​ឃោសនា​អំពី​ការ​សុំ ជួប​ប្រធាន​មជ្ឈមណ្ឌល បេតិកភណ្ឌ​ពិភព​លោក និង​លោក​ស្រី​អគ្គនាយក​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ដើម្បី​ពិភាក្សា​លើ​បញ្ហា​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​កម្ពុជា​បាន​ដាក់ ឯកសារ​របស់​ខ្លួន​ដល់​មជ្ឈមណ្ឌល​នេះ​រួច​ហើយ​នោះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក ក៏​បាន​រៀប​រាប់​យ៉ាង​លំអិត​ពិស្ដារ​ចំនួន​៤​ចំណុច​ធំ​ៗ​ដើម្បី​បង្ហាញ​លោក​រដ្ឋមន្រ្តី​ស៊ូវិត​ ឃុនគិតទិ ឲ្យ​បាន​ដឹង ហើយ​គណៈកម្មា ធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក បាន​សំដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​យុទ្ធនាការ​បំពុល​បរិយាកាស មិន​ចេះ​ឈប់​ឈរ​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​រដ្ឋមន្រ្តី​ស៊ូវិត ឃុនគិតទិ ខណៈ​ដែល​ប្រទេស​ទាំង​២ កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ទំនាក់ទំនង​ធម្មតា​ទៅ​វិញ​ទៅ​មក ដែល​ក្នុង​នោះ​ជំហាន​ទី​១​គឺ​ការ​បញ្ជូន​ឯក អគ្គ​រាជ​ទូត​រៀង​ៗ​ខ្លួន​ឲ្យ​មក​បំពេញ​បេសកកម្ម​វិញ៕

កោះកែវ

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Wed, 08 Sep 2010 12:41:37 +0000
មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្រ​ដឹក​នាំ​កម្លាំង​បង្រ្កាប​បាន​ឈើ​មួយ​រថយន្ត​កែច្នៃ http://www.kampucheathmey.com/local-news/2165-2010-09-08-12-41-02.html http://www.kampucheathmey.com/local-news/2165-2010-09-08-12-41-02.html 08-09-2010-hកំពត ៖ រថយន្ត​កែច្នៃ​កូរ៉េ​១​គ្រឿង ដឹក​ឈើ​ប្រណិត​សម្រុក​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង អធិការ​ឈូង​សមុទ្រ សហការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្រ្កាប ខណៈ​ពេល​ធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​គ្រញូង​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​២២ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ភូមិ​ខ្នាច​រមាស ឃុំ​នរាយ ស្រុក​​ឈូក ខេត្ត​កំពត។

មន្រ្តី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​នឹង​កម្លាំង​​កង​រាជ​អា វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​គោល​ដៅ​ពួន​ស្ទាក់​និង​តាម​ឃ្លាំ​មើល​ជានិច្ច​នូវ​បទ​ល្មើស​ផ្សេង​ៗ​​ដែល​ប្រុង​ឆ្លង ដែន​ខុស​ច្បាប់។ ជា​លទ្ធផល​នៅ​យប់​ថ្ងៃ​ទី​៧ កម្លាំង​សមត្ថកិច្ច​បាន​បង្រ្កាប​ឈើ​គ្រញូង​១​រថយន្ត ដែល​មាន​អ្នក បើក​បរ​ឈ្មោះ​ឃុន ហឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃពក ឃុំ​ដង​ទង់ ស្រុក​ដង​ទង់ ខេត្ត​កំពត និង កម្មករ​ម្នាក់​ទៀត​ឈ្មោះ​អៀវ កេត អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​ជាមួយ​គ្នា។

 

មក​ដល់​ពេល​នេះ​ចំនួន​និង​ទម្ងន់​ឈើ​ពិត​ប្រាកដ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ រង់​ចាំ​ពិនិត្យ​ជា​ក្រោយ។ ចំពោះ​អ្នក​បើកបរ​និង​កម្មករ​ម្នាក់​ទៀត សមត្ថកិច្ច​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Wed, 08 Sep 2010 12:41:02 +0000
ប្រជាពលរដ្ឋ​ទី​ទ័ល​ក្រ​ចំនួន​២៤១​គ្រួសារ នៅ​ឃុំ​កំពង់​ឃ្លាំង ទទួល​អំណោយ​សង្រ្គោះ​ពី​កាក​បាទ​ក្រហម​ខេត្ត http://www.kampucheathmey.com/local-news/2164-2010-09-08-12-40-26.html http://www.kampucheathmey.com/local-news/2164-2010-09-08-12-40-26.html 08-09-2010-jខេត្ត​សៀមរាប ៖ កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប បាន​នាំ​យក​ជំនួយ​សង្រ្គោះ​ជូន​ប្រជាពលរដ្ឋ ទី​ទ័ល​ក្រ​ខ្វះ​ខាត​ស្បៀង​ចំនួន​២៤១​គ្រួសារ មក​ពី​ភូមិ​ចំនួន​១០ ក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀម រាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​លោក ស៊ូ ភិរិន្ទ ប្រធាន​គណៈកម្មាធិការ​កាក​បាទ ក្រហម​កម្ពុជា​ខេត្ត​សៀមរាប និង​ជា​អភិបាល​នៃ​គណៈអភិបាល​ខេត្ត។

លោក​ស៊ុំ សំអន នាយក​ប្រតិបត្តិ​កាក​បាទ​ក្រហម​ខេត្ត បាន​រាយ​ការណ៍​ថា ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​ភូមិ​កំពង់​ឃ្លាំង មាន​ចំនួន​២៤១​គ្រួសារ ស្មើ​នឹង​១.០៩៩​នាក់ ក្នុង​នោះ​មាន​កុមារកំព្រា​១​នាក់ ពិការ​ម្នាក់ ចាស់ ជរា​ទីទ័ល​ក្រ​គ្មាន​ទីពឹង​ចំនួន​២២​នាក់ ស្រ្តី​មេម៉ាយ​ក្រីក្រ​៦១​នាក់ និង​ប្រជាពលរដ្ឋ​ទី​ទ័ល​ក្រ​ចំនួន​១៤៨​នាក់។

 

អំណោយ​ដែល​ទទួល​បាន​ក្នុង​ម្នាក់​ៗ​មាន អង្ករ​២៥​គីឡូក្រាម មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១៕

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Wed, 08 Sep 2010 12:40:26 +0000
ដួល​ធុង​ទឹក​កក​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ http://www.kampucheathmey.com/local-news/2163-2010-09-08-12-39-43.html http://www.kampucheathmey.com/local-news/2163-2010-09-08-12-39-43.html 08-09-2010-kបន្ទាយមានជ័យ ៖ យុវជន​កម្មករ​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹក​កក​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ធុង ដែក​ដែល​មាន​ដើម​ទឹក​កក​ចំនួន​៧​ដើម ដួល​សង្កត់​លើ​កាល​ពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភណ្ឌ ខេត្តប​ន្ទាយ​មាន​ជ័យ។

យុវជន​ម្នាក់​ឈិន ប៊ុន អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ព្រៃឡឹក ស្រុក​ពារាំង ខេត្ត​ព្រៃវែង មក​រស់​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​រោង​សិប្បកម្ម ផលិត​ទឹក​កក យីហោ សេះ​ហោះ​មាន​ជ័យ ស្ថិត​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភណ្ឌ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ធុង​ទឹក​កក ដួល​សង្កត់​ពី​លើ​ខណៈពេល​ដែល យុវជន​នោះ​រង់​ចាំ​ទឹក​កក​ដែល​គេ​ស្ទូច​ចេញ​ពី​កន្លែង​កំណត់ ដើម្បី​ដក​ចេញ​ពី​ធុង​ដែក​លើក​ដាក់​រថយន្ត។ ធុង ទឹកកក​មាន​ចំនួន​៧ និង​មាន​ទឹក​កក​ចំនួន​៧​ដើម​ទឹក​កក ត្រូវ​ដួល​សង្កត់​លើ​រហូត​ដល់​ស្លាប់​ភ្លាម​ៗ។

 

តាម​ការ​សន្និដ្ឋាន​របស់​ប៉ូលិស ដែល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើត​ហេតុ បាន​និយាយ​ថា មូល​ហេតុ​ដែល​នាំ ឲ្យ​ធុង​ទឹកកក​ដែល​មាន​ទឹកកក​នៅ​ក្នុង​នោះ​ដួល​ចំ​ជន​រងគ្រោះ រហូត​ដល់​ស្លាប់ គឺ​បណ្ដាល​មក​ពី​ខុស​បច្ចេក ទេស៕

. ពៅ

]]>
kang_sophak@yahoo.com (KANG SOPHAK) frontpage Wed, 08 Sep 2010 12:39:43 +0000