សេដ្ឋកិច្ច
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការអនុញ្ញាតលើការបោះផ្សាយលក់មូលបត្របំណុល
ផ្សារមូលបត្រកម្ពុជា (CSX) សម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (PPSEZ) ដែលជាការបើកផ្លូវដល់ក្រុមហ៊ុនធ្វើការកៀគរប្រភពទុនបន្ថែមតាមរយៈការបោះផ្សាយនេះដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ដែលចុះហត្ថុលេខាដោយលោក ហុង សុហួរ អគ្គនាយកនៃ CSX ផ្សារមូលបត្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។
«ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX »។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ CSX។

សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ PPSEZ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ហើយបានធ្វើការចុះបញ្ជីលក់ភាគហ៊ុនបន្ថែមនៅឆ្នាំ២០១៨។ ក្នុងឆ្នាំ២០២២៤នេះ ក្រុមហ៊ុនបាននឹងកំពុងធ្វើការបោះផ្សាយលក់មូលបត្របំណុលជាធារណៈ(សញ្ញាបណ្ណបៃតង) បន្ថែមទៀត ក្នុងគោលដៅពង្រីកនូវសក្តានុពលអាជីវកម្ម។
ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មប្រមាណជា១៨ឆ្នាំនៅកម្ពុជា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេមួយនៅកម្ពុជា លើចំនួនវិនិយោគិនក្នុងតំបន់ជាមួយនឹងទំហំផ្ទៃដីប្រមាណ ៣៥៧, ៣២ ហិចតា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


