ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសបើកច្រកឆ្លងកាត់ថ្មីចូលភាគជើងតំបន់ហ្គាហ្សា
អ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ថ្មីមួយនៅភាគខាងជើងតំបន់ហ្គាហ្សាដើម្បីផ្ទេរជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលកំពុងរងគ្រោះមួយនេះ ឲ្យបានកាន់តែឆាប់ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ ។

កងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកច្រកឆ្លងកាត់ Western Erez ដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអនុញ្ញាតិឲ្យឡានដឹកទំនិញរាប់សិបគ្រឿងបញ្ជូនការដឹកម្សៅពីកំពង់ផែ Ashdod របស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនផ្លូវជំនួយទៅកាន់តំបន់ហ្គាហ្សា ។
ជំហាននេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានការណ៍មនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា នៅពេលដែលអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន ។

គួររំឭកថា យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ រយៈពេល ៥ ថ្ងៃចុងក្រោយនេះ គ្មានប្រេងឥន្ធនៈ និងស្ទើរតែគ្មានជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្គាហ្សានោះទេ ខណៈសហរដ្ឋអាមេរិកបាននិងកំពុងជំរុញឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាឡើងវិញជាបន្ទាន់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


