ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បាញ់កាំភ្លើងស៊ីបស៊េរីថ្មី និងបើកបរប្រព័ន្ធមីស៊ីលទំនើប បង្អួតពិភពលោក
ពេលចុះទៅពិនិត្យរោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យទី១២ខែឧសភា មេដឹកនាំ គីម ជុងអ៊ុន បានសាកកម្លាំងកាំភ្លើងបាញ់ស៊ីបស៊េរីថ្មី និងបើកបរប្រព័ន្ធបាញ់មីស៊ីលពហុមុខងារ MLRS ២៤០មិល្លីម៉ែត្រយ៉ាងទំនើបទៀតផង ដើម្បីបង្អួតពិភពលោក។

តាមការចុះផ្សាយរបស់ Sputnik, ក្នុងពេលជាមួយគ្នានោះ លោក គីម ក៏បានកោតសរសើរអំពីការអភិវឌ្ឍរបស់វិស័យឧស្សាហកម្មការពារជាតិផងដែរ ស្របពេលដែលស្ថានការណ៍ពិភពលោក បន្តឡើងកម្តៅគ្មានមើលឃើញសញ្ញានៃភាពធូរស្បើយណាមួយទាល់តែសោះ។
លោក គីម និយាយថា សហគ្រាសឧស្សាហកម្មការពារជាតិ ក្រោមការយកចិត្តទុកដាក់ពិសេសរបស់បក្ស គួរតែដើរតួនាទីជាអ្នកការពារ និងធានាយ៉ាងពេញលេញនូវការរៀបចំរបស់កងទ័ពប្រជាជនកូរ៉េ សម្រាប់សង្គ្រាម ទាំងផ្នែកជាសម្ភារ និងបច្ចេកទេស។

ថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបានខិតខំពង្រឹងឧស្សាហកម្មការពាររបស់ខ្លួនខ្លាំងណាស់ រួមទាំងសម្រុកផលិតប្រព័ន្ធកាំភ្លើងធំ MLRS ដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ ព្រោះតែមើលឃើញថា ស្ថានភាពសន្តិសុខកាន់តែអាក្រក់ៗនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាពិសេសលោក គីម បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក កំពុងរៀបគម្រោងបង្កើតក្រុមមួយនៅអាស៊ី ដែលមានលក្ខណៈស្រដៀងនឹងអង្គការណាតូ តាមរយៈបណ្តាញនៃប្លុកនិងសម្ព័ន្ធភាពក្នុងតំបន់។

កាលពីខែមុន ប្អូនស្រីលោក គីម ក៏ប្រកាសពង្រីកវិសាលភាពកម្លាំងយោធាកូរ៉េខាងជើង ឲ្យបានខ្លាំងបំផុតផងដែរ ដើម្បីធ្វើជាខែលការពារសន្តិភាពតំបន់ និងអធិបតេយ្យរបស់ខ្លួន។
លោកស្រី គីម យ៉ូជុង បានបញ្ជាក់ថា សមយុទ្ធយោធាយ៉ាងញឹកញាប់រវាងអាមេរិក និងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ កំពុងបង្កជាការគំរាមកំហែងចំពោះសុវត្ថិភាពតំបន់ ឲ្យមានគ្រោះថ្នាក់។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏អះអាងដែរថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង គឺប្រៀបដូចជាការរៀបចំឲ្យមានសង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើងអ៊ីចឹង។
ទោះបីជាយ៉ាងណាក៏ដោយ ផ្ទុយពីការលើកឡើងរបស់កូរ៉េខាងជើង ខាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងឯណោះវិញ បានឆ្លើយតបថា សមយុទ្ធយោធានេះគឺជារឿងធម្មតាទេ ដែលត្រូវធ្វើសម្រាប់ការការពារ ក៏ដូចជាការត្រៀមខ្លួនទុកមុនប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្អូនស្រី គីម ជុងអ៊ុន ថា កូរ៉េខាងជើង នឹងសាងកម្លាំងយោធាឲ្យខ្លាំងក្លាអស្ចារ្យបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


