ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩ម្នាក់រស់នៅ ក្រុងបាវិត បានស្លាប់នៅមន្ទីរពេទ្យស្វាយជ្រំ
លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១មេសានេះថាអ្នកជំងឺកូវីដ១៩ម្នាក់ ជាស្ត្រីជនជាតិខ្មែរអាយុ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

អ្នកជំងឺនេះបានឆ្លងជំងឺកូវីដ១៩ពីអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ឈ្មោះហួត សុខា ហើយក្រុមការងារបានយកសំណាកលើកទី១នៅថ្ងៃទី០១មេសា ដោយទទួលបានលទ្ធផលអវិជ្ជមាន។ ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺពុំបានធូរស្បើយនៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ ក្រុមការងារក៏បានយកសំណាកធ្វើតេស្តជាលើកទី២ ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយជ្រំ។
លោក វេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា អ្នកជំងឺមានសភាពធ្ងន់ធ្ងរដោយសារមានជំងឺប្រចាំកាយ រួមមានជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម។
យ៉ាងណាមិញលោកបញ្ជាក់ថា ចំពោះមូលហេតុនៃការស្លាប់របស់អ្នកជំងឺខាងលើសូមរង់ចាំការប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


