ព័ត៌មានអន្ដរជាតិ
ចេតិយព្រះពុទ្ធនៅថៃ ដែលមានអាយុកាលជាង១២០ឆ្នាំ បាក់ស្រុតខ្ទេចគ្មានសល់
ចេតិយព្រះពុទ្ធ Phra That Non Tan ដែលមានអាយុកាល១២៣ឆ្នាំ ហើយជាប្រាសាទប្រវត្តិសាស្ត្រមួយនៅក្នុងស្រុក Tha Uthen នៃខេត្ត Nakhon Phanom បានបាក់ស្រុតដួលរលំទាំងស្រុងកាលពីព្រឹកថ្ងៃអាទិត្យទី១២ខែតុលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកដែលតែងតែចាត់ទុកប្រាសាទនេះថាជាកន្លែងសក្ការៈបូជាខាងវិញ្ញាណ និងសហគមន៍។

យោងតាម Thairath ចេតិយដែលឥឡូវនេះបានក្លាយជាគំនរកម្ទេចថ្ម បានធ្វើឲ្យអ្នកភូមិខូចចិត្តចំពោះការបាត់បង់ដែលផ្សាភ្ជាប់ទៅនឹងជំនឿ និងអត្តសញ្ញាណអ្នកស្រុករបស់ពួកគេ។
Phra That Non Tan គឺជាបូជនីយដ្ឋានបុរាណ ដែលបានចុះបញ្ជីក្រោមការត្រួតពិនិត្យរបស់ការិយាល័យបុរាណវិទ្យាភូមិភាគទី៩ នៃនាយកដ្ឋានវិចិត្រសិល្បៈក្នុងខេត្ត Ubon Ratchathani។ ប្រវត្តិនៃទីតាំងបុរាណនេះមានតាំងពីឆ្នាំ១៨៧៧ នៅពេលដែលអ្នកតាំងទីលំនៅបានរកឃើញប្រាសាទតូចមួយដែលលាក់ខ្លួននៅក្នុងព្រៃ។
ក្រុមមន្ត្រីជឿថា ការបាក់ស្រុតនេះបណ្តាលមកពីការខូចគុណភាពទាក់ទងនឹងអាយុកាល នៃរចនាសម្ព័ន្ធឥដ្ឋ និងបាយអ ដែលធ្វើឲ្យមានស្នាមប្រេះធ្ងន់ធ្ងរ។ ថ្វីត្បិតតែនាយកដ្ឋានវិចិត្រសិល្បៈទើបអនុម័តថវិកាចំនួន៣លានបាតសម្រាប់ជួសជុលរួចហើយក៏ដោយ ក៏ប្រាសាទនេះបានដួលរលំមុនពេលការងារជួសជុលចាប់ផ្ដើម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


