Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​សម្តែង​ការចូលរួម​អបអរសាទរ​”​ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល កែលំអ លើក​សោភ័ណភាព ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្តែង​ការ​សាទរ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៧​ រោច ខែ​អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​ថ្ងៃទី​ ១៤ ខែតុលា ឆ្នាំ ​២០២៥​ ខណៈ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​លើក​ទី ៨។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ស្ដីពី​”​ការ​អនុវត្ត​គម្រោង​សាងសង់ ជួសជុល កែលំអ លើក​សោភ័ណភាព ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​” នាទី​ក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​គឺ​ ចាប់ពី​ថ្ងៃទី​ ១៤ ដល់ ​១៦ ខែតុលា ឆ្នាំ ២០២៥។

លោក​វរសេនីយ៍ឯក ងៀ​ន ទិន​លី​ញ (Nguyễn Tấn Linh) មេបញ្ជាការ​រង​យោធភូមិ​ភាគី​ទី ​៧ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​គណៈប្រតិភូ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម