Connect with us

ជីវិតកម្សាន្ដ

សាស្ត្រចារ្យសិល្បៈគំនូរបុរាណ និងក្បាច់ខ្មែរ ហ៊ឺ​ សាម៉ន ទទួលមរណភាពដោយរោគគាពាធ

បានផុស

នៅ

នេះជាដំណឹងដ៏គួរឱ្យសោកស្តាយជាទីបំផុត ដែលសាស្ត្រចារ្យសិល្បៈគំនូរបូរាណ និងក្បាច់ខ្មែរ លោក ហ៊ឺ​ សាម៉ន​ ជំនួយការក្រសួងព្រះបរមរាជវាំង​ ​​តាំងពីសម័យសង្គមរាស្ត្រនិយម​ បានទទួលមរណភាពដោយរោគគាពាធ។ នេះបើយោងតាមការបង្ហោះនៅលើផេករបស់ក្រុមព្រះសុរិយា នៅរសៀលថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមព្រះសុរិយាបញ្ជាក់ថា ចំពោះដំណឹងមរណភាពរបស់សាស្ត្រចារ្យសិល្បៈគំនូរបូរាណ និងក្បាច់ខ្មែរ ហ៊ឺ​ សាម៉ន ខាងលើនេះ គឺជាការបាត់បង់ធនធានដ៏សំខាន់ម្នាក់​របស់ខ្មែរ​។ ព្រោះលោកសាស្ត្រចារ្យ​ ជាវិចិត្រករ​ដ៏ចំណានមួយរូបដែលមានទេពកោសល្យខ្ពស់​ ទាំងគំនូរ​បុរាណ​ និងចម្លាក់ក្បាច់​ យ៉ាងល្អប្រណិតបំផុត​ ខណៈដែលសព្វថ្ងៃនេះ កម្រនឹងរកបានណាស់​។

ប្រភពដដែលបញ្ជាក់ថា លោកសាស្ត្រចារ្យ​ បានបន្សល់ស្នាដៃសិល្ប:ប្រណិតៗជាច្រេីន ដែលមានលក្ខណៈជារបស់ខ្មែរ​ និងបន្សល់ទុកក្នុងព្រះបរមរាជវាំង​ និងទូទាំងប្រទេសផងដែរ។

តាមរយ:ដំណឹងមរណភាពដ៏ក្រៀមក្រំនេះដែរ ឃើញមានមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

សូមជម្រាបជូនផងដែរថា​ ស្នាដៃចុងក្រោយរបស់លោកសាស្ត្រចារ្យ​ គឺសន្ធិយា​ទិសខាងកេីត នៃព្រះមណ្ឌ ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម​ គង់លេីអាស្វរា​ជជនៅមុខព្រះវិហារព្រះកែវ​មរតក​ ដែលទេីបសម្ពោធកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម