ព័ត៌មានជាតិ
កំណាត់ផ្លូវចូលឃុំថ្មស ស្រុកបូទុមសាគរ ដែលរអិលជាប់ផុងខ្លាំង ត្រូវចាក់បេតុងកម្រាស់ ២ តឹកកន្លះ
កំណាត់ផ្លូវក្រួសក្រហមចូលមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានសភាពរអិលជាប់ផុងខ្លាំងលំបាកធ្វើដំណើរ ត្រូវបានក្រុមហ៊ុន Royal ចាក់បេតុងកម្រាស់ ២ តឹកកន្លះ ដើម្បីសម្រួលការធ្វើចរាចរណ៍ឱ្យល្អប្រសើរឡើងវិញ។

លោក ក្រួច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ថា ការចាក់បេតុងប្រវែងជាង ២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្រាស់ ២ តឹកកន្លះ ត្រង់ចំណុចដែលជាប់ផុងរអិលខ្លាំងលើផ្លូវក្រួសក្រហមចូលឃុំថ្មស នៅពេលនេះ ជាគម្រោងចំណាយរបស់ក្រុមហ៊ុន Royal Gorup ពុំមែនជាគម្រោងអភិវឌ្ឍន៍រាជរដ្ឋាភិបាល រដ្ឋបាលស្រុក ឬអាជ្ញាធរឃុំនោះទេ។

បើតាម លោកអភិបាលស្រុកបូទុមសាគរ សកម្មភាព នៃការចាក់បេតុងដែលគ្មានសរសៃដែកកម្រាស់ ២ តឹកកន្លះ ជាបច្ចេកទេសថ្មីចុងក្រោយរបស់ក្រុមហ៊ុនម៉ៅការរបស់ចិន ដែលបេតុងទាំងនោះលាយសារធាតុគីមី ហើយកំពុងតែនិយមប្រើប្រាស់នៅប្រទេសចិននាពេលបច្ចុប្បន្នតែម្តង។ ជាក់ស្តែងផ្លូវបេតុងនេះ អាចទ្រទម្ងន់រថយន្តដឹកទំនិញប្រមាណ ១០០ តោន។

លោក ក្រួច បូរីសីហា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Royal Gorup ដែលជួយគាំទ្រយកចិត្តទុកដាក់ខ្ពស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវក្រួសក្រហមខាងលើ តាមរយៈស្ថាបនាផ្លូវបេតុងថ្មី ងាយស្រួលដឹកទំនិញកសិកម្ម និងទិន្នផលនេសាទទៅកាន់ទីផ្សារបានឆាប់រហ័ស។

កន្លងទៅ អំឡុងរដូវវស្សាភ្លៀងធ្លាក់ខ្លាំង ផ្លូវក្រួសក្រហម ១ ខ្សែ ដែលកែងផ្លូវវិថីសាយ ភូថង ចូលទៅមូលដ្ឋានឃុំថ្មស តែងជួបលំបាកក្នុងការធ្វើដំណើរទៅមក ព្រោះការជាប់ផុងរអិលមិនទៅបន្តដំណើរទៅមុខបាន ហើយមន្ទីរសាធារណការខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងក្រុមហ៊ុនឯកជន ចុះពិនិត្យកែសម្រួលដោះស្រាយជាបន្តបន្ទាប់សម្រាប់ការធ្វើចរាចរណ៍បណ្ដោះអាសន្ន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


