Connect with us

ព័ត៌មានជាតិ

ប្រធាន​សភា​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី​និង​ចូលរួម​វេទិកាសន្ដិភាព​ប៉ារីស

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បានដឹក​នាំ​ប្រតិភូ​ឆ្ពោះ​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​យប់​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី និង​ចូលរួម​វេទិកាសន្ដិភាព​ប៉ារីស​លើក​ទី​៨​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​គម្រោង​ក្នុង​ដំណើរ​ទៅកាន់​សហភាព​អឺរ៉ុប​លើក​នេះ​សម្ដេច​នឹង​ចំណាយ​ពេល​៤ថ្ងៃ​នៅ​ប្រទេស​ហុងគ្រី​ជា​ទី​ដែល​សម្ដេច​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ថ្នាក់​ឧត្តម​ផ្នែក​សារព័ត៌មាន​ពី​វិទ្យាស្ថាន​អន្តរជាតិ​សារព័ត៌មាន​ហុងគ្រី​ក្នុង​ឆ្នាំ​១៩៨០។ បន្ត​ពី​នោះ​សម្ដេច​នឹង​ចូល​រួម​ក្នុងវេទិកា​សន្ដិភាព​ប៉ារីស​លើក​ទី​៨ នាទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង ដែល​សម្ដេច​គឺ​ជា​ប្រតិភូ​តែ​ម្នាក់​គត់​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ពេល​បើក​នៅ​ថ្ងៃទី​២៩ ខែ​តុលា។

ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​នៅពេល​នេះ​គឺ​បន្ទាប់​ពី​សម្ដេច​បាន​សម្រេច​ពន្យារ​ពេល​ម្ដង​កាលពី​ខែ​មិថុនា​កន្លង​ទៅ​ស្របពេល​ដែល​ស្ថាន​ភាព​កំដៅ​ព្រំដែន​កម្ពុជា​-ថៃ​កំពុង​កើន​ឡើង​នៅពេល​នោះ​។ តាម​គម្រោង​សម្ដេច​នឹង​ដឹក​នាំ​ប្រតិភូ​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ២០២៥​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម