ព័ត៌មានជាតិ
គណៈប្រតិភូក្រសួងការងារ ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខ្សែក្រវាត់ផ្លូវ
ទីក្រុងវិនចូវ ៖ គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោក ជា កុសល រដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាលើកទី៦ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ខ្សែក្រវាត់ និងផ្លូវ (Belt and Road) និងសន្និបាតប្រចាំឆ្នាំ២០២៥ នៃគណៈកម្មាធិការសម្ព័ន្ធភាពគ្រឹះស្ថានកម្ពុជា-ចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងវិនចូវ សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះដែរ លោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាខាងលើនេះ ព្រមទាំងបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធស្លាកកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហគ្រាស Yalong Intelligent Equipment Group Co., Ltd នៃប្រទេសចិន ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានផ្តល់បណ្ណថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ប្រទេសចិនចំនួន៦ ដែលបានចូលរួមគាំទ្រការបណ្តុះបណ្តាលគ្រូ ការបណ្តុះបណ្តាលសិស្ស និងសហការរៀបចំកម្មវិធីសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា នាពេលកន្លងមក៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


