ជីវិតកម្សាន្ដ
ហ្វីយ៉ាតា កាន់តែមុតមាំក្នុងនាមតំណាងកម្ពុជាទៅប្រកួតនៅថៃ ក្រោយឃើញពន្លឺសន្តិភាពក្រោមកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ
បន្ទាប់ពីមើលឃើញកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា និងសាមគ្គីភាពខ្មែរ ក្នុងការស្វែងរកសន្តិភាព រហូតមានការចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពរួមគ្នា នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេសុី ម្ចាស់មកុដ Miss Universe Cambodia 2025 ថៃ នារីសុជាតា (ហ្វីយ៉ាតា) បានចេញមកបង្ហាញជំនឿចិត្តយ៉ាងមុតមាំជាថ្មី ក្នុងការបោះជំហានទៅកាន់ការឆាកប្រកួតបវរកញ្ញាចក្រវាល ដែលត្រៀមរៀបចំធ្វើនៅប្រទេសថៃ។


បេក្ខភាពបវរកញ្ញារូបនេះរៀបរាប់ថា “កាលដែលខ្ញុំសម្រេចចិត្តមិនចុះចាញ់ មិនរារែក ហើយពុះពារទៅប្រកួតបន្តរលើឆាកអន្តរជាតិ ហើយស្ពាយឈ្មោះ CAMBODIA ជាមួយខ្ញុំ បើទោះនៅក្នុងពេលដែលខ្ញុំសម្រេចចិត្តនោះ វានៅក្នុងការប្រថុយប្រថានក៏ដោយ តែទេវតាមើលឃើញពីកម្លាំងទឹកចិត្តបរិសុទ្ធនៃជាតិសាសន៍ខ្ញុំ.. ពេលនេះបានបង្ហាញច្បាស់ហើយថា ការដែលយើងច្បាស់លាស់លើគោលការណ៍អ្វីមួយ ហើយមិនរារែក វានឹងផ្ដល់ផលមកយើងវិញយ៉ាងមានតម្លៃ.. ពិភពលោកនឹងបានស្គាល់ពីយើងកាន់តែច្បាស់” ។
ក្នុងន័យនេះ ហ្វីយ៉ាតា ចង់សម្តៅដល់កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសន្តិភាពជូនប្រជាជាតិ និងការពារបូរណភាពទឹកដីដោយចិត្តមោះមុត រហូតទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពរួមគ្នា នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេសុី ។
ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏សម្តែងការអរគុណនិងដឹងគុណចំពោះកិច្ចខិតខំរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការជួយជ្រោមជ្រែងពីមេដឹកនាំមហាអំណាចអាមេរិក លោក Donald Trump ព្រមនិងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim ដែលបានយកសន្តិភាពជូនប្រជាជនកម្ពុជាវិញ។ បវរកញ្ញារូបនេះថា “ខ្ញុំពិតសំណាងណាស់ បានទទួលដំណឹងដ៏កក់ក្ដៅមួយនេះ មុនពេលចេញដំណើរពីមាតុភូមិខ្ញុំទៅប្រកួត”។

គួររំលឹកថា ហ្វីយ៉ាតា ធ្លាប់បានប្រាប់ពីមូលហេតុដែលជំរុញចិត្តរបស់ខ្លួន ត្រូវតែទៅប្រកួតផងដែរ ដោយបានរៀបរាប់ថា “ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។
បវរកញ្ញាពេញដោយសមត្ថភាពរូបនេះ នឹងតំណាងកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ២០២៥ ដែលត្រៀមរៀបចំធ្វើឡើងនៅប្រទេសថៃ ខែវិច្ឆិកាខាងមុខនេះ ខណៈកំពុងបន្តហ្វឹកហាត់ ដុះខាត់សមត្ថភាពខ្លួនដើម្បីត្រៀមតំណាងជាតិ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


