ជីវិតកម្សាន្ដ
មេធាវីតំណាង ហ្វីយ៉ាតា ចេញលិខិតឱ្យអ្នកពាក់ព័ន្ធ បញ្ឈប់សកម្មភាពបរិហាកេរ្តិ៍បវរកញ្ញារូបនេះ លើបណ្តាញសង្គម
នៅរសៀលថ្ងៃពុធនេះ មេធាវីតំណាងឱ្យអ្នកនាង ថៃ នារីសុជាតា (FIYATA) ម្ចាស់មកុដ Miss Universe Cambodia 2025 បានចេញលិខិតជូនដំណឹងជាផ្លូវការមួយ អំពាវនាវឱ្យម្ចាស់គណនីចំនួន ៣ បញ្ឈប់សកម្មភាពបរិហាកេរ្តិ៍ ហ្វីយ៉ាតា លើបណ្តាញសង្គមជាបន្ទាន់។
លិខិតជូនដំណឹងនេះ ធ្វើឡើងក្រោយគណនីបណ្តាញសង្គមខាងលើ បានបង្ហោះសារ និងវីដេអូជាបន្តបន្ទាប់ ដែលមានខ្លឹមសារប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់អ្នកនាង ថៃ នារីសុជាតា ក្នុងនាមជាម្ចាស់មកុដជាតិនៃវិស័យបវរកញ្ញា។

យោងតាមលិខិតជូនដំណឹង បានប្រាប់ម្ចាស់គណនី និងទំព័រហ្វេសប៊ុកចំនួន ៣ រួមមាន SANGHA-KH, Beauty Queen និង BongSangha បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង និងអះអាងថា បានបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការងាររបស់បវរកញ្ញារូបនេះយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ តំណាងមេធាវី ក៏បានអញ្ជើញអ្នកម្ចាស់គណនី និងទំព័រហ្វេសប៊ុកខាងលើ មកការិយាល័យក្រុមមេធាវី សេនាជ័យ នាថ្ងៃទី៣០មីនាខាងមុខនេះ វេលាម៉ោង៩:០០នាទីព្រឹក ដើម្បីចូលរួមពិភាក្សាលើបញ្ហាខាងលើ ចំពោះអ្នកនាង ហ្វីយ៉ាតា ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា (Miss Universe Cambodia 2025)។
លិខិតដដែល បញ្ជាក់ដែរថា ក្នុងករណីដែលភាគីពាក់ព័ន្ធមិនអនុវត្តតាមការជូនដំណឹង ឬមិនចូលរួមពិភាក្សាតាមការអញ្ជើញ នោះតំណាងច្បាប់ នឹងបន្តតាមវិធានការតាមនីតិវិធី ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កូនក្តី។
គួរជម្រាបដែរថា សេចក្តីជូនដំណឹងនេះ ត្រូវបានចេញផ្សាយក្នុងគោលបំណងជម្រាបជូនដល់សាធារណៈ និងជំរុញឱ្យមានការគោរពច្បាប់ និងសិទ្ធិរបស់បុគ្គលនៅលើបណ្តាញសង្គម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


