ជីវិតកម្សាន្ដ
ថ្ងៃអាទិត្យសប្តាហ៍នេះ! ហ្វីយ៉ាតា នឹងចេញទៅប្រកួត MUI នៅថៃ ខណៈត្រៀមរថយន្ត ៤គ្រឿង រួចស្រេច សម្រាប់អ្នកគាំទ្រ
នៅថ្ងៃអាទិត្យ ទី០២ ចុងសប្តាហ៍នេះ ម្ចាស់មក្កុដ Miss Universe Cambodia ថៃ នារីសុជាតា (ហ្វីយ៉ាតា) នឹងចាកចេញពីកម្ពុជា ក្នុងនាមតំណាងកម្ពុជាចេញទៅប្រកួតបវរកញ្ញាចក្រវាល តាមជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិតេជោ វេលាម៉ោង ៩ព្រឹក ខណៈបានរៀបចំឡានក្រុងចំនួន ៤គ្រឿង សម្រាប់អ្នកគាំទ្រដែលមានបំណងចង់ទៅជូនដំណើរខ្លួនផងដែរ។


មុនមានកិច្ចព្រមព្រៀងសន្តិភាពរួមគ្នាកាលពីថ្ងៃទី២៦ តុលា ហ្វីយ៉ាតា បានប្រាប់ពីមូលហេតុដែលជំរុញចិត្តខ្លួន ដាច់ខាតត្រូវតែទៅប្រកួតឆាកអន្តរជាតិ នៅប្រទេសថៃ ម្តងរួចទៅហើយ ខណៈមួយរយៈកន្លងមកនេះ ក៏តែងហ្វឹកហាត់ដុះខាត់សមត្ថភាពខ្លួនជាប់ជានិច្ច និងថែមទាំងបានចូលរួមសកម្មភាពផ្សារភ្ជាប់នឹងការផ្សព្វផ្សាយសិល្បៈ-វប្បធម៌ជាហូរហែរផងដែរ។


ម្ចាស់មក្កុដ Miss Universe Cambodia បញ្ជាក់ឱ្យដឹងដែរថា អ្វីដែលខ្លួនខ្វះមិនបាន មុននឹងចាកចេញពីមាតុភូមិក្នុងនាមតំណាងកម្ពុជា គឺវត្តមានរបស់អ្នកគាំទ្រ។ ហេតុនេះហើយ ហ្វីយ៉ាងតា ក៏បានត្រៀមរៀបចំមធ្យោបាយសម្រាប់អ្នកមានបំណងចូលរួមលើកទឹកចិត្តខ្លួន មុនចេញធ្វើដំណើរទៅកាន់ប្រទេសថៃផងដែរ។
បើតាមបញ្ជាក់ ក្រុមការងារ QUEEN បានរៀបចំឡានក្រុងចំនួន ៤គ្រឿងចតចាំអ្នកចូលរួមលើកទឹកចិត្ត ដោយតម្រូវឱ្យមកជួបជុំគ្នានៅអគារ CONNEXION កោះពេជ្រ វេលាម៉ោង ៧ព្រឹកគត់ (យឺតបំផុត) ព្រោះត្រូវរៀបអីវ៉ាន់ និងរៀបចំឱ្យហ្វេនទាំងអស់គ្នាចូលឡានឱ្យបានរួចរាល់ ដើម្បីរូតរះចេញដំណើរម៉ោង ៨គត់ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោទាំងអស់គ្នា។

គួររំលឹកថា ហ្វីយ៉ាតា ធ្លាប់បានប្រាប់ពីមូលហេតុដែលជំរុញចិត្តរបស់ខ្លួន ត្រូវតែទៅប្រកួតផងដែរ ដោយបានរៀបរាប់ថា “ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។
បវរកញ្ញាពេញដោយសមត្ថភាពរូបនេះ នឹងតំណាងកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ២០២៥ ដែលត្រៀមរៀបចំធ្វើឡើងនៅប្រទេសថៃ ខែវិច្ឆិកាខាងមុខនេះ ខណៈកំពុងបន្តហ្វឹកហាត់ ដុះខាត់សមត្ថភាពខ្លួនដើម្បីត្រៀមតំណាងជាតិ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


