ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ឡើងដល់១១៤នាក់ ព្រោះព្យុះទីហ្វុង «កាលម៉េហ្គី» នៅហ្វីលីពីន
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង«កាលម៉េហ្គី (Kalmaegi)» ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់១១៤នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែវិច្ឆិកាឆ្នាំ២០២៥នេះ ខណៈមនុស្ស១២៧នាក់នៅតែបាត់ខ្លួន។

លោក Bernardo Rafaelito Alejandro IV អនុប្រធានការិយាល័យការពារជនស៊ីវិល បាននិយាយថា អ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Cebu ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងបណ្តាលឲ្យទឹកទន្លេហូរហៀរ។ លោកបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស៧១នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ៦៥នាក់បាត់ខ្លួន និង៦៩នាក់រងរបួសនៅក្នុងខេត្តនេះ។
អ្នកព្យាករបានប្រាប់ថា ព្យុះ«កាលម៉េហ្គី» បានបោកបក់កាត់កណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ មុនពេលធ្វើដំណើរឆ្លងកាត់តំបន់ Palawan និងចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ដោយឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ក្នុងចំណោមជនរងគ្រោះមានសមាជិកនៃកងកម្លាំងអាកាសចំនួន៦នាក់ ដែលបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រធ្លាក់ក្នុងខេត្ត Agusan del Sur ខណៈពេលដែលកំពុងផ្តល់ជំនួយដល់តំបន់ដែលរងគ្រោះដោយព្យុះទីហ្វុង។ អាជ្ញាធរបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
អភិបាលខេត្ត Cebu លោកស្រី Pamela Baricuatro បានលើកឡើងថា ទឹកជំនន់បានកើតឡើងជាមួយនឹងការព្រមានតិចតួច។ លោកស្រីបានប្រាប់សារព័ត៌មាន Associated Press ថា «យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានសម្រាប់ព្យុះទីហ្វុង ប៉ុន្តែវាពិតជាមានរឿងដែលមិននឹកស្មានដល់ ដូចជាទឹកជំនន់ភ្លាមៗ»។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានស្តីបន្ទោសទៅលើការជីកយករ៉ែ និងគម្រោងគ្រប់គ្រងទឹកជំនន់មិនល្អ ដែលធ្វើឲ្យគ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ។
សូមជម្រាបថា ហ្វីលីពីនប្រឈមមុខនឹងព្យុះទីហ្វុង និងខ្យល់ព្យុះជាមធ្យមចំនួន២០ក្នុងមួយឆ្នាំៗ រួមជាមួយនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


