ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង«កាលម៉េហ្គី» នៅហ្វីលីពីន កើនឡើងដល់៦៦នាក់
គិតត្រឹមថ្ងៃពុធទី៥ខែវិច្ឆិកាឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៦៦នាក់ហើយ ដោយខេត្ត Cebu ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ មានមនុស្សបាត់បង់ជីវិត៤៩នាក់។

មនុស្ស២៦នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកស្រុកចាប់ផ្តើមសម្អាតផ្ទះ និងកន្លែងអាជីវកម្មដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។
ទីក្រុង Cebu មានភ្លៀងធ្លាក់កម្ពស់១៨៣មិល្លិម៉ែត្រត្រឹមក្នុងរយៈពេល២៤ម៉ោង ដែលលើសពីកម្រិតមធ្យមប្រចាំខែដែលមាន១៣១មិល្លិម៉ែត្រ ខណៈដែលអភិបាលក្រុងលោកស្រី Pamela Baricuatro បានចាត់ទុកទឹកជំនន់លើកនេះថា«មិនធ្លាប់មានពីមុនមក»។ មនុស្សជិត៤០០ ០០០នាក់ត្រូវបានជម្លៀសចេញមុនពេលព្យុះទៅដល់។
កាន់តែអាក្រក់ជាងនេះ ឧទ្ធម្ភាគចក្រយោធាហ្វីលីពីនដែលចុះជួយសង្គ្រោះ បានធ្លាក់នៅភាគខាងជើងកោះ Mindanao ដោយបានសម្លាប់មនុស្ស៦នាក់។ ប្រតិបត្តិការស្វែងរក និងការសង្គ្រោះកំពុងបន្ត។
ព្យុះទីហ្វុងកាលម៉េហ្គី កំពុងរំកិលទៅទិសខាងលិចឆ្ពោះទៅខេត្ត Palawan ជាមួយនឹងល្បឿនខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់រហូតដល់១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យព្យុះកាន់តែខ្លាំង និងភ្លៀងធ្លាក់កាន់តែច្រើន ដែលបង្កហានិភ័យកើនឡើងសម្រាប់តំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។
ហ្វីលីពីនជាធម្មតាជួបប្រទះព្យុះប្រហែល២០ក្នុងមួយឆ្នាំ ដោយរំពឹងថានឹងមានព្យុះពី៣ទៅ៥លើកទៀតនៅប្រទេសអាស៊ីមួយនេះមុនដំណាច់ខែធ្នូខាងមុខ៕


ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


