Connect with us

ជីវិតកម្សាន្ដ

ដ្បិតមិនអាចចូលTop តែ សារ៉ាន់ គឹមឡាង រំពឹងថា អ្នកគាំទ្រនៅចងចាំខ្លួន

បានផុស

នៅ

បវរកញ្ញា សារ៉ាន់ គឹមឡាង ដែលតំណាងឱ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ Miss Earth Cambodia 2025 កាលពីថ្មីៗកន្លងទៅនៅលើទឹដីប្រទេសហ្វីលីពីនបានដាក់ក្តីសង្ឃឹមថា មហាជន ពិសេសគឺអ្នកនិយមតាមដានវិស័យបវរកញ្ញាមិនបំភ្លេចរូបនាងទោះបីខ្លួនពុំអាចដណ្តើមចូល Top ណាមួយក្នុងការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនោះ ទីបំផុតកម្មវិធីប្រឡងសម្រស់ Miss Earth 2025 បានរកឃើញម្ចាស់មកុដកាលពីរាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺ Miss Earth Czech Republic 2025 Natálie Puškinová។

ចំណែកឯបវរកញ្ញាតំណាងកម្ពុជា សារ៉ាន់ គឹមឡាង ក៏បានប្រឹងប្រែងយ៉ាងអស់ ពីសមត្ថភាពរួចហើយដែរប៉ុន្តែមិនអាចដណ្តើមបានT opណាមួយឡើយ។បើទោះជាការប្រកួត Miss Earth 2025 បវរកញ្ញា សារ៉ាន់ គឹមឡាង មិនអាចឈានចូលដល់ Top ណាមួយក៏ពិតមែន ប៉ុន្តែបវរកញ្ញតំណាងឱ្យកម្ពុជារូបនេះ អាចយកឈ្នះចិត្តអ្នកគាំទ្ររួចហើ យ។

ក្រោយបញ្ចប់ការប្រកួត សារ៉ាន់ គឹមឡាង បាននិយាយដោយស្នើសុំចិត្តមហាជនអ្នកគាំទ្រថា “សង្ឈឹមថាពុកម៉ែ បងប្អូននឹងចងចាំរូបនាងខ្ញុំ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025″។ ថ្វីត្បិតបែបនេះនាងគឺនៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ និងវប្បធម៌ដែលដូនតាយើងបានបន្សល់ទុក។

សម្រាប់មតិអ្នកគាំទ្រមួយចំនួន ក៏បានលើកទឹកចិត្តនាងថាប្អូនស្អាតមួយចប់សមត្ថភាពក៏ល្អក្លាហ៊ានតែកម្ម វិធីគេមើលមិនឃើញដូចជាលំអៀងពេកហើយបើឆ្នាំក្រោយបើបានចូល cosmos ឬ MUC ល្អជាង។ ខ្លះទៀតថា បងធ្វើបានល្អបំផុតហើយយmy lovely quee n, ពួកយើងពិតជាមានមោទកភាពដែលបានបងតំណាងឱ្យប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិ ។

លើសពីនេះ អ្វីដែលរំភើបនោះ សារ៉ាន់ គឹមឡាង គឺជាបវរកញ្ញាតំណាងកម្ពុជាក៏អាចយកឈ្នះចិត្តអ្នកគាំទ្រជាច្រើនដែលបានសរសើរពីឆន្ទ:ខំប្រឹងធ្វើបានយ៉ាងល្អនៅលើឆាកអន្តរជាតិកាលពីថ្មីៗកន្លងទៅនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម