Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសាហាវបំផុតទាំង៥ ក្នុងប្រវត្តិសាស្រ្តហ្វីលីពីន សរុបចូលគ្នាសម្លាប់មនុស្សជាង ១៥ ០០០នាក់

បានផុស

នៅ

ហ្វីលីពីនជាប្រទេសមួយដែលងាយរងការវាយប្រហារដោយគ្រោះធម្មជាតិណាស់ជាពិសេសព្យុះនិងរញ្ជួយដី ដោយសារតែទីតាំងភូមិសាស្រ្តរបស់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងភូមិសាស្រ្តរបស់ហ្វីលីពីន គឺស្ថិតនៅចំផ្លូវព្យុះស៊ីក្លូនត្រូពិកតែម្តង ពោលគឺព្យុះដែលមានប្រភពចេញពីមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ត្រូវហោះឆ្លងកាត់ប្រទេសនេះ។

ដូច្នេះហើយ មួយឆ្នាំៗ ហ្វីលីពីន ត្រូវរងគ្រោះដោយព្យុះមិនក្រោម១០ទេ ហើយព្យុះទាំងនោះទៀតសោត សុទ្ធតែបង្កការបំផ្លិចបំផ្លាញធំធេងនិងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។

(រូបថត៖ Reuters)

ខាងក្រោមនេះ គឺជាព្យុះសាហាវៗទាំង៥ដែលវាយប្រហារសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសហ្វីលីពីន៖

1. ព្យុះ Haiyan សម្លាប់មនុស្សជាង ៦ ៣០០នាក់ក្នុងឆ្នាំ២០១៣។ វាបង្កឲ្យមានរលកយក្សកម្ពស់រហូតដល់៥ម៉ែត្រ នៅទីក្រុង Tacloban នៃខេត្ត Leyte និងជាព្យុះដែលបង្កការខូចខាតសេដ្ឋកិច្ចខ្លាំងបំផុត។

2. ព្យុះ Thelma បានបង្កមហន្តរាយយ៉ាងធំធេងក្នុងទីក្រុង Ormoc នៃខេត្ត Leyte នៅឆ្នាំ១៩៩១ បណ្តាលឲ្យមនុស្សស្លាប់ ៥ ០៨១នាក់។

3. ព្យុះ Bopha វាយប្រហារកោះ Mindanao ក្នុងឆ្នាំ២០១២ ផ្តាច់ជីវិតមនុស្ស ១ ៩០១នាក់។

4. ព្យុះ Ike វាយប្រហារកោះ Visayas និង Mindanao ក្នុងឆ្នាំ១៩៨៤ ដោយបង្កការខូចខាតយ៉ាងដំណំ និងសម្លាប់មនុស្ស ១ ៤២៥នាក់។

5. ព្យុះ Nina វាយប្រហារកោះ Luzon នៅឆ្នាំ១៩៨៧ បង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្ស ១ ០៣៦នាក់បាត់បង់ជីវិត។

សរុបទៅ ព្យុះកំណាចទាំង៥ក្នុងប្រវត្តិសាស្រ្តហ្វីលីពីន បានសម្លាប់មនុស្សជាង ១៥ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួលេខ​អ្នកស្លាប់ព្រោះ​ព្យុះទីហ្វុង Fung-wong នៅ​ហ្វីលីពីន កើន​ដល់១៨​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម