ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល បាញ់ថ្នាំមូសជូនពលរដ្ឋក្នុងមូលដ្ឋាន បង្ការទប់ស្កាត់ជំងឺគ្រុនឈាម
ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌកំបូល បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺគ្រុនឈាម។

កាលពីថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ ២០២៥ ម្សិលមិញ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងមន្រ្តីការិយាល័យសង្គមកិច្ច និង សុខុមាលភាពសង្គម កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរ សង្កាត់-ភូមិ ចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមលំនៅឋានប្រជាពលរដ្ឋ និង បន្ទប់ជួលរបស់កម្មករ កម្មការិនី ស្ថិតនៅភូមិតាសេក ភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌកំបូល ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌកំបូល និងក្រុមការងាររដ្ឋបាលខណ្ឌ ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ពួកគាត់។
យុទ្ធនាការចុះបាញ់ថ្នាំមូស នាពេលនេះ ដើម្បីទប់ស្កាត់ និងបង្ការ កុំឲ្យមានការកើតឡើងនៅជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់កុមារ និងមនុស្សចាស់។


គួរជម្រាបថា យុទ្ធនាការ នៃការចុះបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស គឺតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ផងដែរ ដោយអាជ្ញាធរក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ បញ្ចេញសកម្មភាពធ្វើព្រមៗ គ្នា តែម្តង៕
ដោយ ៖ ម៉េង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


